សម្តេចធិបតី ទិវាអតីតយុទ្ធជនដែលប្រារព្ធឡើងក្នុងស្មារតីចងចាំជានិច្ចនូវគុណូបការៈឧត្តុងឧត្តមរបស់អ្នកដែលបានធ្វើមហាពលីកម្ម!

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ការប្រារព្ធទិវាអតីតយុទ្ធជនក្នុងស្មារតីចងចាំជានិច្ចនូវគុណូបការៈឧត្តុងឧត្តមរបស់វីរៈកម្មាភិបាល វីរៈយុទ្ធជន យុទ្ធនារី ប្រជាជន និងអ្នកសេ្នហាជាតិដែលបានធ្វើមហាពលីកម្មបូជាសាច់ស្រស់ឈាមស្រស់នៅក្នុងសមរភូមិរំដោះជាតិមាតុភូមិពីរបបប្រល័យពូជសាសន៍ប៉ុលពត និងជួយសង្រ្គោះជីវិតបងប្អូនប្រជាជន សង្គមជាតិឱ្យរស់ឡើងវិញ និងរីកចម្រើនរហូតដល់សព្វថ្ងៃ។

មានជនខិលខូចបង្កើតតេឡេក្រាម តាំងរូបឯកឧត្ដម នេត្រ ភក្ត្រា ទៅវិនិយោគនិងធ្វើពាណិជ្ជកម្មផ្សេងៗ!

(ភ្នំពេញ)៖ មានក្រុមជនខិលខូចបានយកឈ្មោះ និងរូបឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។ ទៅបង្កើតគណនីតេឡេក្រាម និងប្រើប្រាស់ពាក់ព័ន្ធ ការវិនិយោគនិងធ្វើពាណិជ្ជកម្មផ្សេងៗ ។

សម្ដេចតេជោ កោតសរសើរចៅប្រុស និងកូនខ្មែរដទៃទៀត ដែលប្រឡងដណ្ដើមមេដាយ កម្រិតសកលនៅឌូបៃ!

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានកោតសរសើរចៅប្រុស និងកូនខ្មែរដទៃទៀត ដែលមានសមត្ថភាព រៀនពូកែ អាចទៅចូលរួមប្រឡងប្រកួតប្រជែងដណ្ដើមមេដាយ កម្រិតសកល នៅឌូបៃ។

សីតុណ្ហភាពនៅកម្ពុជាសម្រាប់ថ្ងៃទី២៦ខែមិថុនា ឆ្នាំ២០២៤!

(ភ្នំពេញ)៖ ក្រសួងធនធានទឹកនិងឧតុនិយម បានជូនដំណឹងអំពីសីតុណ្ហភាពនៅកម្ពុជាសម្រាប់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤។ ក្នុងនោះក្រសួងបញ្ជាក់ថា៖ សម្ពាធទាបគ្របដណ្ដប់មកលើឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា ភាគកណ្តាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។

សម្តេចធិបតី ថ្លែងថាកំណែទម្រង់អប់រំ ត្រូវមានភាពបុរេសកម្ម!

(ភ្នំពេញ)៖ ថ្លែងក្នុងឱកាសអញ្ជើញ«សម្ពោធបណ្តាញសាកលវិទ្យាល័យ សាយប័រ ដែលប្រារព្ធនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា»នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការកំណែទម្រង់អប់រំត្រូវមានភាពបុរេសកម្ម ព្រោះការកសាងធនធានមនុស្សមិនអាចធ្វើត្រឹមតែមួយថ្ងៃទេ ដូច្នេះទាមទារឱ្យវិស័យអប់រំដាក់ចេញនូវគោលការណ៍ដោយចក្ខុវិស័យវែងឆ្ងាយ និងភាពបុរេសកម្ម បើមិនដូច្នោះទេ យើងដើរអត់ទាន់គេទេ។

ឯកឧត្តម សួនសុម៉ាលីន អញ្ជើញជាអធិបតីក្នុងពិធីសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីអត្រានុកូលដ្ឋាន!

(ព្រៃវែង)៖ នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម សួនសុម៉ាលីន ឣភិបាលខេត្តព្រៃវែង បានអញ្ជើញជាអធិបតីក្នុងពិធីសិក្ខាសាលាផ្សព្វផ្សាយ ច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូដ្ឋាន និងអត្តសញ្ញាណកម្ម ដែលប្រព្រឹត្តទៅនៅសាលប្រជុំធំ«A»សាលាខេត្តព្រៃវែង។

ឯកឧត្ដម ចាន់ ស៊ីណាត ចុះពិនិត្យការងារអនុគម្រោងប្រព័ន្ធដោះទឹក និងពង្វាងទឹកស្ទឹងស្វាយអាត់ ក្នុងខេត្តពោធិ៍សាត់!

(ពោធិ៍សាត់)៖ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារបច្ចេកទេសក្រសួង និងមន្ទីរ ចុះពិនិត្យការងារអនុគម្រោងប្រព័ន្ធដោះទឹក និងពង្វាងទឹកស្ទឹងស្វាយអាត់ ស្ថិតក្នុងក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

សំណុំរឿងអតីតឧកញ៉ា ស្រី ស៊ីណា គឺគ្មានការលើកលែង ហើយក៏មិនឱ្យមានកិច្ចអន្តរាគមន៍អ្វីដែរ!

(ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកទី២៥.០៦.២០២៤ បានបញ្ជាក់ថា សំណុំរឿងឃាតកម្ម ដែលប្រព្រឹត្តដោយអតីតឧកញ៉ា ស្រី ស៊ីណា គឺត្រូវអនុវត្តច្បាប់ ដោយគ្មានការលើកលែង និងតឹងរ៉ឹងបំផុត។

សីតុណ្ហភាពនៅកម្ពុជាសម្រាប់ថ្ងៃទី២៥ខែមិថុនា ឆ្នាំ២០២៤!

(ភ្នំពេញ)៖ ក្រសួងធនធានទឹកនិងឧតុនិយម បានជូនដំណឹងអំពីសីតុណ្ហភាពនៅកម្ពុជាសម្រាប់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤។ ក្នុងនោះក្រសួងបញ្ជាក់ថា៖ សម្ពាធទាបគ្របដណ្ដប់មកលើឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា ភាគកណ្តាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។

រាជរដ្ឋាភិបាលកម្ពុជា សម្រេចផ្លាស់ប្ដូរ អភិបាលខេត្តចំនួន៨រូប.!

(ភ្នំពេញ)៖ យោងតាមសំណើទូលថ្វាយពីសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៤.០៦.២០២៤ ព្រះមហាក្សត្រខ្មែរ បានចេញព្រះក្រឹត្យត្រាស់បង្គាប់ ផ្លាស់ប្តូរនិងតែងតាំងមុខតំណែងអភិបាលខេត្តចំនួន៨រូប៖