ខ្យល់បក់ខ្លាំងដួលរលំ វេទិការនៅប្រទេសម៊ិកស៊ិក ស្លាប់៩នាក់របួស៥០នាក់!

អាជ្ញាធរបាននិយាយថា យ៉ាងហោចណាស់មនុស្ស9នាក់បានស្លាប់ និង50នាក់ទៀតរងរបួស។
ខណៈដែលខ្យល់បក់ខ្លាំងបានបណ្តាលឱ្យវេទិការដួលរលំ នៅក្នុងព្រឹត្តិការណ៍មួយ កាលពីថ្ងៃពុធនៅក្នុងរដ្ឋ Nuevo Leon ភាគខាងជើងប្រទេសម៊ិកស៊ិក។

សោកនាដកម្ម​នេះ បាន​កើត​ឡើង​ក្នុង​អំឡុង​ពេល​មាន​ការ​ជួប​ជុំ​គាំទ្រ​បេក្ខជន​ប្រធានាធិបតី​ម៊ិកស៊ិក លោក Jorge Alvarez Maynez។

បេក្ខជន​ប្រធានាធិបតី​ម៊ិកស៊ិក លោក Jorge Alvarez Maynezលោកបាននិយាយថា “ខ្ញុំសុខសប្បាយជាទេ ហើយក្នុងការទំនាក់ទំនងជាមួយអាជ្ញាធររដ្ឋ ដើម្បីតាមដាននូវអ្វី ដែលបានកើតឡើង។ រឿងសំខាន់តែមួយគត់នៅពេលនេះ គឺត្រូវចូលរួមជាមួយជនរងគ្រោះដោយគ្រោះថ្នាក់”។

លោកប្រធានាធិបតី Andres Manuel Lopez Obrador បានចូលរួមរំលែកទុក្ខ និងគាំទ្រដល់អ្នកដែលរងផលប៉ះពាល់ផងដែរ។

ទោះជាយ៉ាងណា អភិបាលរដ្ឋលោក Samuel Garcia  ក៏​បាន​ដាស់តឿន​ពលរដ្ឋ​ឱ្យ​នៅ​ក្នុង​ផ្ទះ​ដោយសារ​ខ្យល់​ព្យុះ​ផ្គរ​រន្ទះ និង​ខ្យល់​បក់​ខ្លាំង​ក្នុង​តំបន់៕

Leave a Reply

Your email address will not be published. Required fields are marked *