អាជ្ញាធរបាននិយាយថា យ៉ាងហោចណាស់មនុស្ស9នាក់បានស្លាប់ និង50នាក់ទៀតរងរបួស។
ខណៈដែលខ្យល់បក់ខ្លាំងបានបណ្តាលឱ្យវេទិការដួលរលំ នៅក្នុងព្រឹត្តិការណ៍មួយ កាលពីថ្ងៃពុធនៅក្នុងរដ្ឋ Nuevo Leon ភាគខាងជើងប្រទេសម៊ិកស៊ិក។
សោកនាដកម្មនេះ បានកើតឡើងក្នុងអំឡុងពេលមានការជួបជុំគាំទ្របេក្ខជនប្រធានាធិបតីម៊ិកស៊ិក លោក Jorge Alvarez Maynez។
បេក្ខជនប្រធានាធិបតីម៊ិកស៊ិក លោក Jorge Alvarez Maynezលោកបាននិយាយថា “ខ្ញុំសុខសប្បាយជាទេ ហើយក្នុងការទំនាក់ទំនងជាមួយអាជ្ញាធររដ្ឋ ដើម្បីតាមដាននូវអ្វី ដែលបានកើតឡើង។ រឿងសំខាន់តែមួយគត់នៅពេលនេះ គឺត្រូវចូលរួមជាមួយជនរងគ្រោះដោយគ្រោះថ្នាក់”។
លោកប្រធានាធិបតី Andres Manuel Lopez Obrador បានចូលរួមរំលែកទុក្ខ និងគាំទ្រដល់អ្នកដែលរងផលប៉ះពាល់ផងដែរ។
ទោះជាយ៉ាងណា អភិបាលរដ្ឋលោក Samuel Garcia ក៏បានដាស់តឿនពលរដ្ឋឱ្យនៅក្នុងផ្ទះដោយសារខ្យល់ព្យុះផ្គររន្ទះ និងខ្យល់បក់ខ្លាំងក្នុងតំបន់៕