(ភ្នំពេញ)៖ អង្គភាពកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជាក់ឱ្យដឹងថា នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៤។
លោកវរសេនីយ៍ទោ យូ គឹមលី ប្រធានមន្ទីរភស្តុភារ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំក្រុមការងារ នាំយកអំណោយរបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ។
ចុះសួរសុខទុក្ខគ្រួសារ លោកព្រិន្ទបាលទោ ឃាង សុមន្នីរ័ត្ន សមាជិកការិយាល័យវិស្វកម្ម ដែលមានប្រពន្ធទើបសម្រាលកូន កំពុងសម្រាកថែទាំ សុខភាពនៅគេហដ្ឋាន។
ក្នុងឱកាសនោះ លោកវរសេនីយ៍ទោ យូ គឹមលី ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងបាននាំយកអំណោយរបស់លោកមេបញ្ជាការ និងថវិកាដែលចូលរួមពី នាយ-នាយរង នៃមន្ទីរភស្តុភារ ក្នុងស្មារតីសាមគ្គីភាព សរុបចំនួន ១,០០០,០០០រៀល, ទឹកសុទ្ធ ០៤កេស ទឹកដោះគោឆៅ៤យួរ ជាអំណោយសួរសុខទុក្ខផងដែរ៕