មន្ត្រីជាន់ខ្ពស់ ក្រសួងការពារជាតិបេឡារុស្ស បានលើកទ្បើងថា យន្តហោះចាប់រ៉ាដា រយៈចម្ងាយឆ្ងាយ របស់អង្គការណាតូ បានត្រួតពិនិត្យយ៉ាងដិតដល់នូវ៖ សមយុទ្ធរួមរបស់យោធារុស្ស៊ី និងបេឡារុស្ស ពីលើមេឃនៃប្រទេសប៉ូឡូញ និងរដ្ឋបាល់ទិក។
លោក Leonid Davidovich អគ្គមេបញ្ជាការរងនៃអាកាសចរណ៍បេឡារុស្ស បានបញ្ជាក់ថា ក្នុងអំឡុងពេលសកម្មនៃសមយុទ្ធរបស់យើងនោះ ។
គឺមានយន្តហោះរាវរករ៉ាដា រយៈចម្ងាយឆ្ងាយជាច្រើនបានហោះពីលើប្រទេសប៉ូឡូញ និងរដ្ឋបាល់ទិក។ យើងបានដឹងថា ពួកគេកំពុងត្រួតពិនិត្យជើងហោះហើរទាំងអស់របស់យើង និងតាមដានសកម្មភាពនៃសមយុទ្ធរួមរបស់យើង ។
យោងទៅតាមការអះអាងរបស់លោក គឺប្រទេសបេឡារុស្សរយៈពេលយូរមកហើយ តែងតែបានរៀនឆ្លើយតបទៅនឹងទង្វើរបស់ពួកគេ។
មន្ត្រីការពារជាតិរូបនោះបាននិយាយថា យើងកំពុងប្រឆាំងពួកគេតាមមធ្យោបាយជាក់លាក់មួយ ដោយចាត់វិធានការកាត់បន្ថយប្រសិទ្ធភាពនៃការស៊ើបការណ៍សម្ងាត់របស់ពួកណាតូ។លោកក៏បានចង្អុលបង្ហាញថាក្នុងអំឡុងពេលសមយុទ្ធផ្លូវអាកាសរួមគ្នារវាងបេឡារុស្សនិងរុស្ស៊ីនៅថ្ងៃទី ២៧-៣១ ខែឧសភាឆ្នាំ២០២៤ កន្លងទៅភាគច្រើននៃអាកាសចរណ៍នៃកងកម្លាំងអាកាសបេឡារុស្សដែលបានចូលរួមសមយុទ្ធនោះ គឺមូលដ្ឋានអាកាសទាំងអស់ និងយន្តហោះគ្រប់ប្រភេទបានចូលរួមក្នុងសមយុទ្ធតាមរបៀបតែមួយ ឬមួយផ្សេងទៀត ដែលពួកគេមិនអាចចាប់បានដោយងាយៗនោះទេ។
លោក Davidovich បានចង្អុលបង្ហាញថា ចំនួនអតិបរមានៃទាហានបានចូលរួមនៅក្នុងសមយុទ្ធ រួមទាំងភារកិច្ចដែលត្រូវអនុវត្តក្នុងអំឡុងពេលនៃសមយុទ្ធភាគីទាំងពីរ គឺសុទ្ធតែបានផ្លាស់ប្តូរបទពិសោធន៍ទៅវិញទៅមក។
គួរម្លឹកថា៖ នៅថ្ងៃទី ២៧-៣១ ខែឧសភា ទីក្រុងមូស្គូ និងទីក្រុង Minsk បានធ្វើសមយុទ្ធជើងហោះហើររួម និងយុទ្ធសាស្ត្រ ដោយមានការចូលរួមពីកងកម្លាំង និងមធ្យោបាយរបស់កងកម្លាំងការពារអាកាសបេឡារុស្ស និងកងទ័ពការពារអាកាស និងកងកម្លាំងអាកាសរុស្ស៊ីយ៉ាងច្រើន និងសកម្ម៕