Update៖ ហុង​គ្រី និយាយថា រុស្ស៊ីគួរតែជាផ្នែកមួយ នៃប្រព័ន្ធសន្តិសុខរបស់អឺរ៉ុប!

នាយករដ្ឋមន្ត្រី​ហុង​គ្រី លោក Viktor Orban បាន​និយាយ នៅក្នុង​បទសម្ភាសន៍​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ Funke របស់​អាល្លឺម៉ង់​ថា៖ ប្រទេស​រុស្ស៊ី គួរតែ​ជា​ផ្នែក​មួយ​នៃ​ប្រព័ន្ធ​សន្តិសុខ​អឺរ៉ុប..!។​

លោក Orban បាន​បន្ថែមថា យើង​មិនគួរ​ប្រៀបធៀប​នោះទេ ព្រោះ​ប្រទេស​រុស្ស៊ី មាន​ភាពខុសគ្នា ទាំង​ប្រព័ន្ធ និង​សង្គម គឺ​មិនមែន​ដូច​អឺរ៉ុប​ទេ ។
លោក បន្តថា ប្រព័ន្ធ​រុស្ស៊ី ត្រូវបាន​ចោទប្រកាន់ថា ពឹង​លើ​អំណាច​យោធា ខណៈពេលដែល​អឺរ៉ុប ផ្អែកលើ​សេរីភាព។

នាយករដ្ឋមន្ត្រី​ហុង​គ្រី ក៏បាន​សង្កត់ធ្ងន់ថា ប៉ុន្តែ​រុស្ស៊ី អាច​នឹង​គួរតែ​ជា​ផ្នែក​មួយ​នៃ​ប្រព័ន្ធ​សន្តិសុខ​អឺរ៉ុប ផងដែរ។​
គួរ​បញ្ជាក់ថា៖ រុស្ស៊ី ចាប់ផ្ដើម​មាន​ភាព​សោះកក្រោះ ជាមួយនឹង​អឺរ៉ុប ចាប់តាំងពី​ជម្លោះ​យោធា ជាមួយ​ប្រទេស​អ៊ុយ​ក្រែ​ន កាលពី​ឆ្នាំ ២០២១៕

Leave a Reply

Your email address will not be published. Required fields are marked *