នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បាននិយាយ នៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយ Funke របស់អាល្លឺម៉ង់ថា៖ ប្រទេសរុស្ស៊ី គួរតែជាផ្នែកមួយនៃប្រព័ន្ធសន្តិសុខអឺរ៉ុប..!។
លោក Orban បានបន្ថែមថា យើងមិនគួរប្រៀបធៀបនោះទេ ព្រោះប្រទេសរុស្ស៊ី មានភាពខុសគ្នា ទាំងប្រព័ន្ធ និងសង្គម គឺមិនមែនដូចអឺរ៉ុបទេ ។
លោក បន្តថា ប្រព័ន្ធរុស្ស៊ី ត្រូវបានចោទប្រកាន់ថា ពឹងលើអំណាចយោធា ខណៈពេលដែលអឺរ៉ុប ផ្អែកលើសេរីភាព។
នាយករដ្ឋមន្ត្រីហុងគ្រី ក៏បានសង្កត់ធ្ងន់ថា ប៉ុន្តែរុស្ស៊ី អាចនឹងគួរតែជាផ្នែកមួយនៃប្រព័ន្ធសន្តិសុខអឺរ៉ុប ផងដែរ។
គួរបញ្ជាក់ថា៖ រុស្ស៊ី ចាប់ផ្ដើមមានភាពសោះកក្រោះ ជាមួយនឹងអឺរ៉ុប ចាប់តាំងពីជម្លោះយោធា ជាមួយប្រទេសអ៊ុយក្រែន កាលពីឆ្នាំ ២០២១៕