Cristiano Ronaldo ស្ទើរតែគ្រោះថ្នាក់ ខណៈដែលអ្នកគាំទ្រលោតចេញពីកន្លែងអង្គុយ!

កីឡាករ Cristiano Ronaldo បានជៀសផុតពីរគ្រោះថ្នាក់ បន្ទាប់ពីអ្នកគាំទ្រម្នាក់បានលោតចេញពីកន្លែងអង្គុយ ហើយចុះមកទល់មុខគាត់ ក្រោយក្រុមព័រទុយហ្គាល់ចាញ់ការប្រកួត Euro 2024 ក្រោមស្នាដៃក្រុម Georgia ក្នុងលទ្ធផល ២-០។

ព័រទុយហ្គាល់បានឆ្លងផុតវគ្គចែកពូលរួចជាស្រេច មុននឹងទទួលក្រុម Georgia ក្នុងទីក្រុង Gelsenkirchen នៅយប់ថ្ងៃពុធ។

ទោះជាយ៉ាងណា Ronaldo ខ្លួន​ឯង​មិន​អាច​លាក់​ការ​មិន​សប្បាយ​ចិត្ត​របស់​ខ្លួន​ពេល​ត្រូវ​បាន​គេ​ទម្លាក់​ចេញ​នៅ​នាទី​ទី 66 ដោយ​ Euro 2024 ឥឡូវ​នេះ​ជា​ការ​ប្រកួត​ធំ​ដំបូង​គេ​ដែល​គាត់​បាន​បរាជ័យ​ក្នុង​ការ​ស៊ុត​បញ្ចូល​ទី​ក្នុង​វគ្គ​ចែក​ពូល។

ខណៈដែលវីរបុរសរបស់ Manchester United និង Real Madrid រូបនេះ បានចុះពីលើផ្លូវរូងក្រោមដី បន្ទាប់ពីពេញម៉ោង អ្នកគាំទ្រម្នាក់បានលោតចេញពីកន្លែងអង្គុយ ហើយធ្លាក់មកចំពីមុខប្រធានក្រុមព័រទុយហ្គាល់។

អ្នកគាំទ្រវ័យក្មេងម្នាក់ដែលសុំថតរូប Selfie ជាមួយ CR7 គឺជាអ្នកគាំទ្រយ៉ាងហោចណាស់ប្រាំមួយនាក់ដែលបានរត់ចូលទីលានប្រកួតក្នុងក្តីសង្ឃឹមថានឹងបានស្និទ្ធស្នាលនឹងវីរបុរសរបស់ពួកគេ ដោយ Ronaldo កាន់តែខឹងសម្បារកាន់តែខ្លាំង។

គួរជម្រាបថា ដោយព័រទុយហ្គាល់នឹងប្រកួតជាមួយស្លូវេនីក្នុងវគ្គ 16 ក្រុមចុងក្រោយនៅថ្ងៃច័ន្ទ ទី 1 ខែកក្កដា វេលាម៉ោង 8 យប់៕

Leave a Reply

Your email address will not be published. Required fields are marked *