Update៖ រថក្រោះ​អ៊ីស្រាអែល​បុកទម្លុះចូលក្នុង​តំបន់​ភាគ​ខាង​ជើង និង​ខាង​ត្បូង​ហ្គាហ្សា!

យោងតាមរបាយការណ៍ កាលពីថ្ងៃអាទិត្យបានឲ្យដឹងថា កងកម្លាំងអ៊ីស្រាអែល បានទម្លាយចូលទៅក្នុងសង្កាត់ Shejaiya ភាគខាងជើងតំបន់ Gaza Strip ។
ហើយក៏បានចូលទៅដល់ភាគខាងលិច និងកណ្តាលនៃទីក្រុង Rafah ផងដែរ ។
ដោយបានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងតិច៦នាក់ និងបំផ្លាញផ្ទះសម្បែង អស់ជាច្រើនខ្នង..!។

អ្នកស្រុកបាននិយាយថា រថក្រោះរបស់អ៊ីស្រាអែល ដែលបានត្រឡប់ទៅកាន់សង្កាត់ Shejaiya កាលពីបួនថ្ងៃមុន ។
បានបាញ់គ្រាប់ផ្លោងដាក់ផ្ទះជាច្រើនខ្នង ដែលធ្វើឱ្យគ្រួសារទាំងនោះជាប់គាំងនៅខាងក្នុង និងមិនអាចចាកចេញបាន។

យ៉ាងណាមិញ យោធាអ៊ីស្រាអែលអះអាងថា នៅក្នុងសង្កាត់ Shejaiya ខ្មាន់កាំភ្លើងប៉ាឡេស្ទីនជាច្រើននាក់ត្រូវបានសម្លាប់ អាវុធត្រូវបានរកឃើញ ហើយហេដ្ឋារចនាសម្ព័ន្ធយោធា ត្រូវបានគេកំណត់គោលដៅ។
ស្លាបប្រដាប់អាវុធ នៃក្រុមហាម៉ាស់ និងជីហាតអ៊ីស្លាម បានរាយការណ៍ពីការប្រយុទ្ធគ្នាយ៉ាងធ្ងន់ធ្ងរទាំងនៅទីប្រជុំជន Shejaiya និងទីក្រុង Rafah ។
ដោយក្រុមយុទ្ធជនរបស់ពួកគេ បានប្រើប្រាស់គ្រាប់រ៉ុក្កែតប្រឆាំង រថក្រោះ និងគ្រាប់បែកត្បាល់ប្រឆាំងនឹងកងកម្លាំងអ៊ីស្រាអែល។

គួរបញ្ជាក់ថា ជាងប្រាំបីខែបន្ទាប់ពីសង្រ្គាមផ្លូវអាកាស និងដីគោករបស់អ៊ីស្រាអែលនៅហ្គាហ្សា ក្រុមសកម្មប្រយុទ្ធហាម៉ាស់នៅតែបន្តអាចវាយបកនៅក្នុងតំបន់ដែលសន្មតថា ស្ថិតនៅក្រោមការគ្រប់គ្រងរបស់អ៊ីស្រាអែល។
កិច្ចខិតខំប្រឹងប្រែងរបស់អ្នកសម្រុះសម្រួលអារ៉ាប់ ដែលគាំទ្រដោយសហរដ្ឋអាមេរិក មិនទាន់ទទួលបានជោគជ័យក្នុងការធានាបទឈប់បាញ់នោះទេ។
ក្រុមហាម៉ាស់ទាមទារឱ្យបញ្ចប់សង្គ្រាម និងការដកទ័ពអ៊ីស្រាអែលទាំងស្រុងចេញពីតំបន់ហ្គាហ្សា ខណៈដែលអ៊ីស្រាអែលទទូចឱ្យផ្អាកបណ្តោះអាសន្នក្នុងការប្រយុទ្ធរហូតដល់ក្រុមហាម៉ាស់ត្រូវបានលុបបំបាត់៕

Leave a Reply

Your email address will not be published. Required fields are marked *