បន្ទាប់ពីរអិលបាក់ដី ធ្លាក់រថយន្តក្រុងដឹកអ្នកដំណើរ ចូលក្នុងទន្លេ នៅប្រទេសនេប៉ាល់ កាលពីថ្ងៃសុក្រ…!។

ឧបទ្ទវហេតុនេះ បានកើតឡើងនៅក្នុងស្រុក Chitwan ចម្ងាយប្រហែល 86 គីឡូម៉ែត្រ (53 ម៉ាយ) ភាគខាងលិច នៃរដ្ឋធានី Kathmandu នៅពេលដែលការរអិលបាក់ដី បានបោកបក់រថយន្តក្រុងចូលទៅក្នុងទន្លេ Trishuli ។

លោក Indradev Yadav ប្រធានស្រុក Chitwan បាននិយាយថា ឧបទ្ទវហេតុនេះ បានកើតឡើងនៅម៉ោងប្រហែល 3 និង 30 នាទីទៀបភ្លឺ (2145GMT, ថ្ងៃព្រហស្បតិ៍) កាសែត Kathmandu Post បានរាយការណ៍។

គួរជម្រាបថា៖ ឡានក្រុងមួយក្នុងចំណោមឡានក្រុងដឹកមនុស្ស 41 នាក់កំពុងធ្វើដំណើរពី Kathmandu ទៅ Gaur ។
ខណៈឡានក្រុងមួយទៀតដែលមានអ្នកដំណើរ 24 នាក់កំពុងធ្វើដំណើរពី Birgunj ទៅ Kathmandu ។

ក្នុងនោះ អ្នកដំណើរបីនាក់ក្នុងរថយន្តក្រុងដែលធ្វើដំណើរទៅ Gaur បានរត់គេចខ្លួនដោយលោតចេញពីរថយន្ត។

Chitwan គឺជាស្រុកមួយក្នុងចំណោមស្រុក 77 នៃប្រទេសនេប៉ាល់នៅជ្រុងនិរតីនៃខេត្ត Bagmati ៕

Leave a Reply

Your email address will not be published. Required fields are marked *