Update៖ ចំនួនអ្នកស្លាប់ដោយសារអ៊ីស្រាអែលវាយប្រហារ លើសាលារៀនហ្គាហ្សា បានកើនដល់២២នាក់!

ក្រសួងសុខាភិបាល បាននិយាយកាលពីថ្ងៃចន្ទថា៖ ចំនួនអ្នកស្លាប់ដោយសារការទម្លាក់គ្រាប់បែក របស់អ៊ីស្រាអែល មកលើសាលារៀននៅភាគកណ្តាល ហ្គាហ្សាស្ទ្រីប បានកើនឡើង ដល់២២នាក់ហើយ…!។

ក្រសួងបានបន្ថែមថា យ៉ាងហោចណាស់មនុស្ស១០២នាក់ផ្សេងទៀត បានរងរបួស នៅក្នុងការវាយប្រហារកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍នេះ!។

យោងតាមសាក្សី កុមារ និងស្ត្រីជាច្រើននាក់ ក្នុងចំណោមជនរងគ្រោះ។
កងទ័ពអ៊ីស្រាអែល បានទទួលស្គាល់ការវាយប្រហារនេះ ដោយអះអាងថា សាលារៀននេះបម្រើជាកន្លែងលាក់ខ្លួន និងហេដ្ឋារចនាសម្ព័ន្ធប្រតិបត្តិការសម្រាប់ការវាយប្រហារប្រឆាំងនឹងកងកម្លាំងរបស់ខ្លួន។

ការវាយប្រហារនៅសាលា កាលពីថ្ងៃអាទិត្យ បានកើតឡើងមួយថ្ងៃបន្ទាប់ពីមនុស្សយ៉ាងតិច90 នាក់បានស្លាប់ និងជិត 300 នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលលើ តំបន់មនុស្សធម៌ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីននៅភាគខាងត្បូងហ្គាហ្សាស្ទ្រីប។

អ៊ីស្រាអែល បានបដិសេធសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលទាមទារឱ្យមានបទឈប់បាញ់ជាបន្ទាន់ អ៊ីស្រាអែលបានប្រឈមមុខនឹងការថ្កោលទោសជាអន្តរជាតិចំពេលមានការបន្តវាយលុកយ៉ាងឃោរឃៅរបស់ខ្លួនលើតំបន់ហ្គាហ្សាចាប់តាំងពីការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា ដោយក្រុមហាម៉ាស់៕

Leave a Reply

Your email address will not be published. Required fields are marked *