សម្តេចធិបតី ស្នើឱ្យក្រុមការងាររាជរដ្ឋាភិបាលទទួលបន្ទុកដំណើរការអនុវត្តមុខងារសេសសល់ និងរដ្ឋបាលនៃ អ.វ.ត.ក. បន្តពិចារណាឱ្យបានស៊ីជម្រៅទៅលើចំណុចចំនួន៦!

(ភ្នំពេញ)៖ ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធី បញ្ចុះបឋមសិលា និងសម្ពោធសមិទ្ធផលអគារអនុវត្តមុខងារសេសសល់របស់អង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជានៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្នើឱ្យក្រុមការងាររាជរដ្ឋាភិបាលទទួលបន្ទុកដំណើរការអនុវត្តមុខងារសេសសល់ និងរដ្ឋបាលនៃអ.វ.ត.ក បន្តពិចារណឱ្យបានស៊ីជម្រៅ ទៅលើចំណុចចំនួន៦ ទៀតរួមមាន៖
ទី១-អំពីតួនាទី និងការទទួលខុសត្រូវស្នូលរបស់វិទ្យាស្ថាន
ទី២-អំពីឈ្មោះ និងរចនាសម្ព័ន្ធ
ទី៣-អំពីឋានៈ និងទម្រង់
ទី៤-អំពីដៃគូសហប្រតិបត្តិការ
ទី៥-អំពីការវាយតម្លៃផលប៉ះពាល់
ទី៦-អំពីតម្រូវការថវិកា

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់សហគមន៍អន្តរជាតិដែលបានគាំទ្រទាំងផ្នែកនយោបាយ បច្ចេកទេស និងថវិកា ដែលអនុញ្ញាតឱ្យតុលាការនេះបានបញ្ចប់ទាំងស្រុងនូវដំណើរការកាត់សេចក្តីរបស់ខ្លួន ប្រកបទៅដោយភាពរលូន ជោគជ័យ និងមានការទទួលស្គាល់ជាអន្តរជាតិ។

ជាមួយគ្នានេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ជោគជ័យរបស់តុលាការនេះត្រូវបានចាត់ទុកជាជោគជ័យរួមទាំងអស់គ្នា ដូចជា រាជរដ្ឋាភិបាល អង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិ ជាពិសេសគឺជាជោគជ័យសម្រាប់ជនរងគ្រោះ និងមនុស្សជាតិទាំងមូល៕

Leave a Reply

Your email address will not be published. Required fields are marked *