បញ្ជាការកណ្តាល សហរដ្ឋអាមេរិក (CENTCOM) បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍(ទី៨) អំពីការមកដល់នៃយន្តហោះចម្បាំង F-22 Raptor នៅមជ្ឈិមបូព៌ា ចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើង រវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល…!។
Centcom បានបញ្ជាក់នៅលើបណ្ដាញទំនាក់ទំនងសង្គមថា ការដាក់ពង្រាយយន្ដហោះចម្បាំង F-22 ។
គឺជាផ្នែកមួយនៃ កិច្ចប្រឹងប្រែងបន្ធូរបន្ថយភាពតានតឹង និងទប់ស្កាត់ការបង្កើនជម្លោះណាមួយពីសំណាក់អ៊ីរ៉ង់ ឬក្រុម Proxy របស់អ៊ីរ៉ង់។
ប៉ុន្តែ Centcom មិនបានឱ្យដឹងថាតើមាន យន្ដហោះចម្បាំង F-22 ប៉ុន្មានគ្រឿង ត្រូវបានដាក់ពង្រាយទៅកាន់មជ្ឈិមបូព៌ា ឬក៏ថាតើយន្ដហោះចម្បាំងទាំងនេះ ត្រូវឈរជើងនៅទីតាំងណានោះទេ?។
គួរបញ្ជាក់ថា កាលពីសប្ដាហ៍មុន មន្ទីរបញ្ចកោណបាននិយាយថារដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានចេញបញ្ជាឱ្យបង្កើនចំនួននាវាចម្បាំង និងយន្ដហោះចម្បាំង ទៅកាន់តំបន់មជ្ឈិមបូព៌ា។
បទបញ្ជានេះដែរ កើតមានឡើងចំពេលកងទ័ពអាមេរិក៧នាក់ បានរងរបួសនៅក្នុងការវាយប្រហារ ដោយគ្រាប់រ៉ុក្កែត នៅក្នុងប្រទេសអ៊ីរ៉ាក់ កាលពីដើមសប្ដាហ៍កន្លងទៅនេះ។ ជាងនេះទៅទៀត អ៊ីរ៉ង់ និងសម្ព័ន្ធមិត្តរបស់ខ្លួនក៏បានព្រមាន សងសឹកអ៊ីស្រាអែលផងដែរ ។
ជុំវិញការវាយប្រហារសម្លាប់មេដឹកនាំរបស់ហាម៉ាស់ និងក្រុមហេសបូឡា ។
ដែលសុទ្ធសឹងជាសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់ ស្របពេលមានការព្រួយបារម្ភថាការសងសឹកនេះ អាចនឹងបង្កហានិភ័យខ្ពស់នៃការផ្ទុះសង្រ្គាមទ្រង់ទ្រាយធំ៕