ចំនួនអ្នកស្លាប់ដោយសារ ជំងឺអាសន្នរោគនៅស៊ូដង់ បានកើនដល់៣៤៨នាក់!

ក្រសួង​សុខាភិបាល​ស៊ូដង់ នៅថ្ងៃ​សុក្រ​(ទី២០ខែកញ្ញា) បានប្រកាសពីចំនួន​អ្នក​ស្លាប់​ ដដោយសារជំងឺ​អាសន្នរោគ រហូតដល់ទៅ៣៤៨ ​នាក់​..!។

ការផ្ទុះជំងឺឡើងនេះ បានប៉ះពាល់ដល់រដ្ឋចំនួនប្រាំបួន ដោយមានករណីរាយការណ៍សរុបចំនួន 11,079 ករណី។
នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួង។

ដោយឡែក មានការសង្ស័យនៃជំងឺគ្រុនឈាមនៅក្នុងរដ្ឋចំនួន៥ ដោយមានការរាយការណ៍ថាមានអ្នកស្លាប់ចំនួន២នាក់ទាក់ទងនឹងការសង្ស័យនេះ។

ចាប់តាំងពីខែមិថុនាមក ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់នៅក្នុងប្រទេសស៊ូដង់បានរួមចំណែកដល់ការរីករាលដាលនៃជំងឺអាសន្នរោគ។ មន្ត្រី​ស៊ូដង់​បាន​ប្រកាស​ពី​ជំងឺ​អាសន្នរោគ​នៅ​ថ្ងៃ​ទី១២ ខែ​សីហា។

គួរជម្រាបថា ប្រទេសស៊ូដង់ ដែលហែកហួរដោយសង្រ្គាម ខណៈដែលប្រព័ន្ធថែទាំសុខភាព មានការខ្វះខាត បានធ្វើឱ្យការរីករាលដាលនៃជំងឺឆ្លង ទៅមនុស្សជាច្រើននាក់៕

Leave a Reply

Your email address will not be published. Required fields are marked *