ក្រសួងសុខាភិបាលស៊ូដង់ នៅថ្ងៃសុក្រ(ទី២០ខែកញ្ញា) បានប្រកាសពីចំនួនអ្នកស្លាប់ ដដោយសារជំងឺអាសន្នរោគ រហូតដល់ទៅ៣៤៨ នាក់..!។
ការផ្ទុះជំងឺឡើងនេះ បានប៉ះពាល់ដល់រដ្ឋចំនួនប្រាំបួន ដោយមានករណីរាយការណ៍សរុបចំនួន 11,079 ករណី។
នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួង។
ដោយឡែក មានការសង្ស័យនៃជំងឺគ្រុនឈាមនៅក្នុងរដ្ឋចំនួន៥ ដោយមានការរាយការណ៍ថាមានអ្នកស្លាប់ចំនួន២នាក់ទាក់ទងនឹងការសង្ស័យនេះ។
ចាប់តាំងពីខែមិថុនាមក ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់នៅក្នុងប្រទេសស៊ូដង់បានរួមចំណែកដល់ការរីករាលដាលនៃជំងឺអាសន្នរោគ។ មន្ត្រីស៊ូដង់បានប្រកាសពីជំងឺអាសន្នរោគនៅថ្ងៃទី១២ ខែសីហា។
គួរជម្រាបថា ប្រទេសស៊ូដង់ ដែលហែកហួរដោយសង្រ្គាម ខណៈដែលប្រព័ន្ធថែទាំសុខភាព មានការខ្វះខាត បានធ្វើឱ្យការរីករាលដាលនៃជំងឺឆ្លង ទៅមនុស្សជាច្រើននាក់៕