កងជីវពល Al-Qassam ដែលជាស្លាបយោធា នៃក្រុមហាម៉ាស់ប៉ាឡេស្ទីន កាលពីថ្ងៃពុធ(ទី២ខែតុលា) បានអះអាងទទួលខុសត្រូវចំពោះការបាញ់ប្រហារនៅទីក្រុង Tel Aviv ប្រទេសអ៊ីស្រាអែល។
ហេតុការណ៍នេះ ត្រូវគេចាត់ទុក ជាការវាយប្រហារ(ភេរវករ)ដែលកើតឡើង កាលពីថ្ងៃអង្គារនៅក្នុងទីក្រុង Jaffa ដែលជាសង្កាត់មួយនៃទីក្រុងនេះ Hayom ប្រចាំថ្ងៃរបស់អ៊ីស្រាអែល បានរាយការណ៍។
ប្រតិបត្តិការនេះ ធ្វើឡើងដោយជនជាតិប៉ាឡេស្ទីនពីរនាក់ មកពីទីក្រុង West Bank នៃទីក្រុង Hebron ដែលត្រូវបាន អព្យាក្រឹត នេះបើយោងតាមប៉ូលីសអ៊ីស្រាអែល។
អាជ្ញាធរផ្សាយរបស់អ៊ីស្រាអែល បានរាយការណ៍កាលពីថ្ងៃពុធថាចំនួនអ្នកស្លាប់ ដោយសារការបាញ់ប្រហារបានកើនឡើងដល់៧ នាក់ និង១៦ នាក់ផ្សេងទៀតបានរងរបួស…!។
ភាពតានតឹង បាននិងកំពុងកើនឡើងខ្ពស់នៅទូទាំងតំបន់ West Bank ចំពេលមានការវាយលុកដ៏ឃោរឃៅរបស់អ៊ីស្រាអែល លើតំបន់ហ្គាហ្សាស្ទ្រីប ដែលបានសម្លាប់មនុស្សជិត 41,600 នាក់ ដែលភាគច្រើនជាស្ត្រី និងកុមារ ចាប់តាំងពីថ្ងៃទី 7 ខែតុលាឆ្នាំមុន។
ប៉ាឡេស្ទីនយ៉ាងហោចណាស់ 721 នាក់ រួមទាំងកុមារ 160 នាក់ត្រូវបានសម្លាប់ចាប់តាំងពីពេលនោះមក ជិត 6,200 នាក់ផ្សេងទៀតបានរងរបួស និងជាង 10,900 នាក់ត្រូវបានចាប់ខ្លួននៅតំបន់ West Bank នេះបើយោងតាមតួលេខប៉ាឡេស្ទីន៕