Update៖ ប្រតិបត្តិការជើងគោកអ៊ីស្រាអែល សម្លាប់ក្រុមហេសបូឡា ២៥០នាក់នៅលីបង់!

កងកម្លាំងការពារអ៊ីស្រាអែល បានប្រកាសកាលពីថ្ងៃសុក្រ(ទី៤ខែតុលា)ថា ភេរវករ Hezbollah 250នាក់ រួមទាំងមេបញ្ជាការជាង 10នាក់ ត្រូវបានសម្លាប់។

ចាប់តាំងពីការចាប់ផ្តើមប្រតិបត្តិការថ្មើជើង នៅភាគខាងត្បូងប្រទេសលីបង់…!។

អ្នកនាំពាក្យយោធាអ៊ីស្រាអែល លោក Nadav Shoshani បានឱ្យដឹងកាលពីថ្ងៃសុក្រ ទី៤ ខែតុលាថាយោធាអ៊ីស្រាអែល កំពុងបន្តវាយតម្លៃពីការខូចខាតបង្កឡើង។
ដោយ ការវាយប្រហារតាមផ្លូវអាកាសលើភាគខាងត្បូងនៃរដ្ឋធានីបេរូត កាលពីយប់ថ្ងៃព្រហស្បតិ៍ ។
ដែលលោកបញ្ជាក់ថា មានគោលដៅលើទីស្នាក់ការចារកម្មរបស់ក្រុមហេសបូឡា។

ប៉ុន្តែ ខាងហេសបូឡា មិនទាន់បានផ្ដល់ព័ត៌មានអ្វីលម្អិតពាក់ព័ន្ធ នឹងចំនួនអ្នកស្លាប់ក្នុងចំណោមសមាជិករបស់ខ្លួននោះទេ។

គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារកន្លងទៅនេះ អ៊ីស្រាអែល បានប្រកាសពីការបើកប្រតិបត្តិការយោធាតាមផ្លូវគោកចូលប្រទេសលីបង់ ។
ប៉ុន្តែក្នុងដំណាក់កាលដំបូង យោធាអ៊ីស្រាអែល និយាយថា កងកម្លាំងរបស់ខ្លួន ។
បានចាប់ផ្តើមប្រតិបត្តិការវាយឆ្មក់ក្នុងទ្រង់ទ្រាយតូចៗ និង​មានដែនកំណត់ ប្រឆាំងគោលដៅក្រុមហេសបូឡា ដែលស្ថិតនៅតំបន់ព្រំប្រទល់។

ភាពតានតឹងរវាងអ៊ីស្រាអែល និងហេសបូឡា បានហក់ឡើងយ៉ាងគំហុក អំឡុងរយៈពេល ២សប្តាហ៍ចុងក្រោយ ។
នៅពេលដែល​អ៊ីស្រាអែលជាប់សង្ស័យថា ជាអ្នកនៅពីក្រោយ ការបំផ្ទុះឧបករណ៍ទាក់ទងរាប់ពាន់គ្រឿង របស់ក្រុមហេសបូឡា ហើយក្រោយមក ​បានបើកប្រតិបត្តិការវាយប្រហារតាមផ្លូវអាកាសឥតសំចៃដៃ នៅលីបង់។

ក្នុងនោះ ការទម្លាក់គ្រាប់បែក របស់អ៊ីស្រាអែល បានផ្តាច់ជីវិត​មេបញ្ជាការហេសបូឡា ជាច្រើននាក់ ហើយកាលពីថ្ងៃសុក្រសប្តាហ៍មុន ។
ក៏បានសម្លាប់មេដឹកនាំហេសបូឡាតែម្តង គឺលោក Hassan Nasrallah៕

Leave a Reply

Your email address will not be published. Required fields are marked *