អង្គការអន្តរជាតិ សម្រាប់ការធ្វើចំណាកស្រុក(IOM) បាននិយាយកាលពីថ្ងៃសុក្រ(ទី៤ខែតុលា)ថា ក្នុងរយៈពេល២សប្តាហ៍កន្លងមកនេះ។
មានមនុស្សចំនួន 400,000 នាក់បានភៀសខ្លួន ចេញពីប្រទេសលីបង់.ដោយសារតែការវាយប្រហាររបស់អ៊ីស្រាអែល…!។
ទីភ្នាក់ងារអង្គការសហប្រជាជាតិបាននិយាយនៅលើ X ថា ប្រជាជននៅតែបន្តភៀសខ្លួន ពីអរិភាពនៅក្នុងប្រទេសលីបង់ មនុស្សជាច្រើន កំពុងស្វែងរកទីសុវត្ថិភាព។
ទីភ្នាក់ងារនេះបានបន្ថែមថា បុគ្គលជាង 165,000 នាក់កំពុងស្វែងរកការជ្រកកោន នៅក្នុងជម្រកសមូហភាពចំនួន 906 នៅទូទាំងប្រទេស។
បញ្ហាវិបត្តិមនុស្សធម៌ ដែលកំពុងកើនឡើង IOM បានអំពាវនាវឱ្យមានការគាំទ្រពីអន្តរជាតិដោយនិយាយថា ជាមួយនឹងតម្រូវការកើនឡើង យើងអំពាវនាវឱ្យសហគមន៍អន្តរជាតិមានការគាំទ្រដើម្បីធានាសុវត្ថិភាព និងសេចក្តីថ្លៃថ្នូររបស់គ្រួសារដែលផ្លាស់ទីលំនៅ ។
គួរបញ្ជាក់ថា សង្រ្គាមនៅតំបន់ហ្គាហ្សា បានរាលដាលដល់ប្រទេសលីបង់ ។
នៅពេលដែលអ៊ីស្រាអែលបើកការវាយប្រហារយ៉ាងសាហាវនៅទូទាំងប្រទេស កាលពីចុងខែមុន ដោយបានសម្លាប់មនុស្សជាង 1,100 នាក់ និងធ្វើឃាតមេដឹកនាំក្រុមហេសបូឡាហ៍ លោក ហាសាន់ ណាសរ៉ាឡា បង្កការភ័យខ្លាចនាំឱ្យមានសង្គ្រាម ពេញក្នុងតំបន់៕