Update៖ ការទម្លាក់គ្រាប់បែក របស់អ៊ីស្រាអែល បាន​បំផ្លាញ​អគារ​រដ្ឋាភិបាល​១២៦កន្លែង និង​វិហារ​អ៊ីស្លាម​ចំនួន១១២កន្លែង!

តាម​សេចក្តីរាយការណ៍ ពីតំបន់ហ្គាហ្សា បានបង្ហាញថា ចាប់តាំងផ្ទុះសង្គ្រាម រវាងអ៊ីស្រាអែល និងក្រុមហាម៉ាសមក..!។
យោធាអ៊ីស្រាអែល បានទម្លាក់​គ្រាប់បែក​ចំនួន ៥៣,០០០តោន បណ្ដាលឱ្យអគារ​រដ្ឋាភិបាល​ចំនួន១២៦កន្លែង និង​វិហារ​អ៊ីស្លាម​ចំនួន១១២កន្លែង ត្រូវបាន​បំផ្លាញ​ទាំងស្រុង ខណៈដែល​វិហារ​អ៊ីស្លាម​ចំនួន ២០០ ផ្សេងទៀត ត្រូវបាន​បំផ្លាញ​ដោយ​ផ្នែក​។

ក្នុងនោះព្រះវិហារ​ចំនួន​បី បាន​រង​ការខូចខាត​យ៉ាងធ្ងន់ធ្ងរ ខណ​សាលារៀន និង​សកល​វិទ្យាល័យ​ចំនួន ៩០ត្រូវបាន​ផ្អាក​ការប្រើប្រាស់​ទាំងស្រុង ហើយ​សាលារៀន និង​សាកលវិទ្យាល័យ​ចំនួន ២៨២បាន​រង​ការខូចខាត​ដោយ​ផ្នែក​។​

នៅក្នុង​សេចក្តីថ្លែងការណ៍​ជា​លាយលក្ខណ៍អក្សរ​ពី​ការិយាល័យ​ប្រព័ន្ធ​ផ្សព្វផ្សាយ ។
ដែលមាន​ទំនាក់ទំនង​ជាមួយ​រដ្ឋា​ភិ​បាល​ក្នុង​តំបន់​ហ្គា​ហ្សា គឺ​ព័ត៌មាន​ត្រូវបាន​ផ្តល់​អំពី​ការបំផ្លិចបំផ្លាញ​ដែល​បណ្តាលមកពី​ការវាយប្រហារ​របស់​អ៊ីស្រាអែល​លើ​តំបន់​ហ្គា​ហ្សា​ចាប់តាំងពី​ថ្ងៃទី ៧ ខែតុលា មក​។​

សេចក្តីថ្លែងការណ៍​បាន​កត់សម្គាល់ថា អំពើ​ប្រល័យពូជសាសន៍​ដ៏​ទូលំទូលាយ​ប្រឆាំងនឹង​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​នៅ​តំបន់​ហ្គា​ហ្សា​ស្ទ្រី​ប​ត្រូវបាន​អនុវត្ត ដោយ​កងកម្លាំង​អ៊ីស្រាអែល និង​សហរដ្ឋអាមេរិក​ដែល​បាន​ទម្លាក់​គ្រាប់បែក​គ្រប់​ម៉ែត្រការ៉េ​ទាំងអស់​នៃ​ទឹកដី​តំបន់​ហ្គា​ហ្សា​ស្ទ្រី​ប​៕

Leave a Reply

Your email address will not be published. Required fields are marked *