តាមសេចក្តីរាយការណ៍ ពីតំបន់ហ្គាហ្សា បានបង្ហាញថា ចាប់តាំងផ្ទុះសង្គ្រាម រវាងអ៊ីស្រាអែល និងក្រុមហាម៉ាសមក..!។
យោធាអ៊ីស្រាអែល បានទម្លាក់គ្រាប់បែកចំនួន ៥៣,០០០តោន បណ្ដាលឱ្យអគាររដ្ឋាភិបាលចំនួន១២៦កន្លែង និងវិហារអ៊ីស្លាមចំនួន១១២កន្លែង ត្រូវបានបំផ្លាញទាំងស្រុង ខណៈដែលវិហារអ៊ីស្លាមចំនួន ២០០ ផ្សេងទៀត ត្រូវបានបំផ្លាញដោយផ្នែក។
ក្នុងនោះព្រះវិហារចំនួនបី បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ខណសាលារៀន និងសកលវិទ្យាល័យចំនួន ៩០ត្រូវបានផ្អាកការប្រើប្រាស់ទាំងស្រុង ហើយសាលារៀន និងសាកលវិទ្យាល័យចំនួន ២៨២បានរងការខូចខាតដោយផ្នែក។
នៅក្នុងសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរពីការិយាល័យប្រព័ន្ធផ្សព្វផ្សាយ ។
ដែលមានទំនាក់ទំនងជាមួយរដ្ឋាភិបាលក្នុងតំបន់ហ្គាហ្សា គឺព័ត៌មានត្រូវបានផ្តល់អំពីការបំផ្លិចបំផ្លាញដែលបណ្តាលមកពីការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សាចាប់តាំងពីថ្ងៃទី ៧ ខែតុលា មក។
សេចក្តីថ្លែងការណ៍បានកត់សម្គាល់ថា អំពើប្រល័យពូជសាសន៍ដ៏ទូលំទូលាយប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្គាហ្សាស្ទ្រីបត្រូវបានអនុវត្ត ដោយកងកម្លាំងអ៊ីស្រាអែល និងសហរដ្ឋអាមេរិកដែលបានទម្លាក់គ្រាប់បែកគ្រប់ម៉ែត្រការ៉េទាំងអស់នៃទឹកដីតំបន់ហ្គាហ្សាស្ទ្រីប៕