ទីប្រឹក្សារបស់ប្រធានការិយាល័យប្រធានាធិបតីអ៊ុយក្រែនបាននិយាយកាលពីថ្ងៃចន្ទ(ទី១០ខែមីនា)ថា ប្រទេសអ៊ុយក្រែននឹងមិនយល់ព្រមចំពោះបទឈប់បាញ់នៅលើដី ដែលនឹងអនុញ្ញាតឱ្យកងកម្លាំងរុស្ស៊ីប្រមូលផ្តុំនោះទេ។
ប្រភពពីសារព័ត៌មានAANews។
ថ្លែងតាមកញ្ចក់ទូរទស្សន៍ លោក Serhiy Leshchenko បានសង្កត់ធ្ងន់ថា ខណៈពេលដែលអ៊ុយក្រែនបើកចំហសម្រាប់ការចរចាទទូចថាបទឈប់បាញ់ណាមួយមិនគួរផ្តល់ផលប្រយោជន៍ដល់រុស្ស៊ីឡើយ។
នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានជាតិអ៊ុយក្រែន ឬ Ukrinform បានឱ្យដឹងថា (ប្រធានាធិបតីអាមេរិក Donald Trump) សួរថា: តើមានផែនការដើម្បីបញ្ឈប់ការប្រយុទ្ធគ្នាទេ? យើងឆ្លើយថាយើងមានផែនការ។ យើងស្នើឱ្យមានបទឈប់បាញ់នៅលើអាកាស -ដ្រូន កាំជ្រួច មីស៊ីលផ្លោង។ យើង ក៏ ស្នើ ឲ្យ មាន បទ ឈប់ បាញ់ នៅ សមុទ្រ។ យើងប្តេជ្ញាថានឹងមិនវាយលុកនៅទីនោះទេ ទោះបីបច្ចុប្បន្នយើងមានគំនិតផ្តួចផ្តើមនៅសមុទ្រខ្មៅក៏ដោយ។ លើសពីនេះ យើងស្នើឱ្យមានការបដិសេធពីការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពល។
ទោះបីជាយ៉ាងណាក៏ដោយ លោកបានសង្កត់ធ្ងន់ថា អ៊ុយក្រែននឹងមិនទទួលយកបទឈប់បាញ់នៅលើដីនោះទេ ព្រោះវាអាចផ្តល់ពេលវេលាដល់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ដើម្បីពង្រឹងកងទ័ព និងបន្តសង្រ្គាមឡើងវិញ៕