វិមានក្រឹមឡាំងបាននិយាយកាលពីថ្ងៃចន្ទ(ទី១០ខែមីនា)ថាដំណើរការនៃការស្តារទំនាក់ទំនងរវាងទីក្រុងមូស្គូនិងវ៉ាស៊ីនតោននៅតែស្ថិតក្នុងដំណាក់កាលដំបូងរបស់ខ្លួន ខណៈដែលទំនាក់ទំនងទ្វេភាគីបានចាប់ផ្តើមបន្ទាប់ពីលោក ដូណាល់ ត្រាំ ចូលកាន់តំណែងជាប្រធានាធិបតីសហរដ្ឋអាមេរិកក្នុងខែមករា។
ប្រភពពីសារព័ត៌មានAA News។
អ្នកនាំពាក្យលោក Dmitry Peskov បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងមូស្គូបន្ថែមថាពួកគេកំពុងស្ថិតក្នុងដំណាក់កាលដំបូងនៃផ្លូវដើម្បីស្តារទំនាក់ទំនងទ្វេភាគីរបស់គេឡើងវិញ។ផ្លូវឆ្ពោះទៅមុខគឺវែងឆ្ងាយនិងពិបាកណាស់ប្រធានាធិបតីនៃប្រទេសទាំងពីរមានឆន្ទៈនយោបាយក្នុងរឿងនេះ។
ទោះជាយ៉ាងណាក៏ដោយ លោក Peskov បានបដិសេធរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយដែលថាមន្ត្រីកំពូលរុស្ស៊ី និងសហរដ្ឋអាមេរិកនឹងជួបប្រជុំគ្នានៅប្រទេសអារ៉ាប៊ីសាអូឌីតក្នុងសប្តាហ៍នេះដោយថាព័ត៌មានមិនពិត៕