(ភ្នំពេញ)៖ បន្ទាប់ពី”ដើមរាំង”ធ្វើការចុះផ្សាយព័ត៌មាន១ ក្រោមចំណងជើងថា“អាជីវករអះអាងរឿងបង់លុយចូល ហោប៉ាវ មន្ត្រីច្រកទ្វារព្រំដែនក្អមសំណ អស់ចាប់ពី ២០ទៅ៣៥ម៉ឺនរៀលក្នុង១ឡាន”នោះមក..!!។
-នៅថ្ងៃទី២១.០៤.២០២៥ អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានចេញសេចក្តីបំភ្លឺព័ត៌មាន ដោយអះអាងថា ការចុះផ្សាយរបស់”ដើមរាំង”ខាងលើ.ជាព័ត៌មានមិនពិត និងគ្មានមូលដ្ឋានច្បាស់លាស់ ហើយថា ការចុះផ្សាយនេះ អាចផ្តើមចេញពីការចង់បានផលប្រយោជន៍ របស់បុគ្គលជាអ្នកសារព័ត៌មាន។
-មិនតែប៉ុណ្ណោះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក៏បានបញ្ជាក់ទៀតថាក្រោយផ្សាយព័ត៌មានមិនពិត”ដើមរាំង”បានលុបព័ត៌មានវិញហើយ.!!។
-ក្រោយឃើញសេចក្ដីបំភ្លឺបែបនេះ លោក ចាន់ ថន នាយកប្រតិបត្តិនៃគេហទំព័រ”ដើមរាំង”សូមធ្វើការឆ្លើយតបវិញថា”ដើមរាំង”ផ្សព្វផ្សាយទៅតាមប្រភពនិងការលើកឡើង ដោយផ្ទាល់ពីសំណាក់អាជីវករ អ្នកដឹក(ផ្លែដូង)ពីវៀតណាម ចូលមកកម្ពុជា ក៏ដូចជាអ្នកដំណើរ.ពលរដ្ឋ.ដែលមាន(សំឡេង.រូបភាព)ត្រឹមត្រូវ.!។
ក្នុងនោះ នៅមុនពេលចុះផ្សាយ”ដើមរាំង”បានធ្វើបទសម្ភាសន៍.មន្ត្រីពាក់ព័ន្ធដែលរងការចោទប្រកាន់ ដើម្បីឱ្យមានចម្លើយទាំងសងខាង ស្របតាមច្បាប់ស្ដីពីរបបសារព័ត៌មាន.!!។
ពោលគឺ ពុំមែនផ្សាយតែម្ខាង.ស្ដាប់តែម្ខាង រួចចុះផ្សាយទាំងងងឹតងងុលដោយគ្មាន.ការត្រួតពិនិត្យនោះទេ…!!។
លោក ចាន់ ថន បញ្ជាក់ទៀតថា ការចុះយកព័ត៌មានរបស់”ដើមរាំង”គឺជាការសំងាត់ ពុំមែនកាន់កាត ទៅបង្ហាញដើម្បីសុំលុយពីមន្ត្រីច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ នោះឡើយ!។
ម្យ៉ាងវិញទៀត”ដើមរាំង”ក៏ពុំបានលុបព័ត៌មាន ដូចដែលអ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បំភ្លឺកុហក និងបំភ្លៃខុសពីការពិតអ្វីដែរ!។
-លោក ចាន់ ថន បានចាត់ទុកថា”លិខិតបំភ្លឺនេះ គឺបង្ហាញពីចេតនាមិនល្អ! បំភ្លឺរបៀបឆេវឆាវ.ជះទាំងកំហឹង.ទម្លាក់កំហុស.ខ្វះការពិចារណា.មិនថ្លឹងថ្លែងឱ្យបានល្អិតល្អន់.កុហកមហាជននិងលាងខ្លួនមិនស្អាត”។
ពោលគឺ ក្នុងលិខិតនោះមានខ្លឹមសារសំខាន់ៗមួយចំនួនដែល អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានដាក់បន្ទុកមកលើ”ដើមរាំង”ទាំងបំពាន!។
១៖ ដូចជាការលើកឡើងថា”ដើមរាំង”ផ្សាយមិនពិត គ្មានមូលដ្ឋានច្បាស់លាស់!។
-តាមពិតទៅ”ដើមរាំង”ចុះផ្សាយគឺមានមូលដ្ឋាននិងប្រភពច្បាស់លាស់ពីអាជីវករអ្នកដឹក(ផ្លែដូង) ហើយបើថា អាជីវករ ផ្ដល់បទសម្ភាសន៍កុហក ទោះពិតឬមិនពិត ក៏”ដើមរាំង”មិនធ្វើការសន្និដ្ឋានឬវិនិច្ឆ័យអ្វីដែរ!!។
២៖ អ្នកនាំពាក្យដដែលបញ្ជាក់ថា ការចុះផ្សាយរបស់”ដើមរាំង”អាចជាការចង់បានផលប្រយោជន៍.!។
-ការចោទប្រកាន់នេះ”ដើមរាំង”ចាត់ទុកថា ជាការបំភ្លឺលាបពណ៌ហើយ”ដើមរាំង”សុំឱ្យអ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បង្ហាញឯកសារមក ថាតើចំណុចណាដែល”ដើមរាំង”ចង់បានប្រយោជន៍ពីមន្ត្រីច្រកទ្វារព្រំដែនក្អមសំណ.?។
-ក្នុងន័យនេះ”ដើមរាំង”សូមបញ្ជាក់ទៅកាន់អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ថា ក្នុងពេលខលសម្ភាសន៍
លោក សុង មាល័យ ប្រធានការិយាល័យគយនិងរដ្ឋាករ ច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ.បានថ្លែងថា ចាំជួបគ្នា ក្នុងបំណងផ្ដល់ផលប្រយោជន៍ ជាថ្នូរនឹងមិនចុះផ្សាយ..!។
ខណៈលោក ខៀវ ចំរុង ប្រធានស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ ក៏បានហៅលោកចាងហ្វាងឱ្យទៅជួប ដើម្បីផ្ដល់ប្រយោជន៍និងរាប់អានគ្នា.ក្នុងចេតនាមិនចង់ឱ្យផ្សាយរិៈគន់មន្ត្រីច្រកទ្វារព្រំដែនខាងលើ.ប៉ុន្តែ”ដើមរាំង”មិនជួប ហើយចុះផ្សាយតាមវិជ្ជាជីវៈ…!!។
៣៖ អ្នកនាំពាក្យអះអាងថា”ដើមរាំង”បានលុបព័ត៌មានខាងលើ បាត់ហើយ.!។
-តាមពិតទៅ ទាំងវេបសាយនិងវីដេអូគឺ”ដើមរាំង”ពុំបានលុបនោះឡើយ!!។
ហេតុនេះការបំភ្លឺក្នុងលិខិត គឺបង្ហាញពីចេតនាមិនល្អ.ចង់បំបាក់ស្មារតីអ្នកសារព័ត៌មានតែម្ដង!។
ខណៈការយកលុយពីរ៉ឺម៉កដឹកជីកសិកម្ម និងការយកលុយ ពីជនជាតិវៀតណាម ដែលចេញចូលឆ្លងដែនក្នុងម្នាក់ៗ ចំនួន៥០.០០០ដុង.អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ពុំបានលើកយកមកបកស្រាយនោះទេ.!!។
-គួររំលឹកថា កាលពីថ្ងៃទី១៤.០៣.២០២៥”ដើមរាំង”និងបណ្ដាញព័ត៌មានជាច្រើនទៀត បានចុះផ្សាយ ដោយដកស្រង់ប្រភពពីអាជីវករ អ្នករកស៊ីដឹកទំនិញ.កសិផល.ឆ្លងដែនពីវៀតណាម-មកកម្ពុជា និងពីកម្ពុជាទៅវៀតណាម តាម”ច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ”ដោយពួកគាត់លើកឡើងស្រដៀងគ្នាថា {ខ្លួនដឹកផ្លែដូងពីវៀតណាមចូលមកកម្ពុជា ដោយប្រើ”រថយន្តសាំយ៉ុង”ក្នុង១ជើងៗ បង់លុយឱ្យមន្ត្រីពាក់ព័ន្ធ នៅច្រកទ្វារព្រំដែនមួយនេះ.អស់សរុបចំនួន២០០.០០០រៀលជាកំហិត!!។
-រីឯអ្នកដឹក(ផ្លែដូង)ដោយប្រើរថយន្តចំណុះ២តោនកន្លះ ក៏បានលើកឡើងដែរថា ខ្លួនដឹក១ជើងៗ បង់លុយឱ្យសមត្ថកិច្ចខ្មែរ ដែលប្រចាំការនៅ”ច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ”អស់សរុបចំនួន៣៥០.០០០រៀលជាកំហិត!
ក្នុងនោះ រួមមាន.គយនិងប៉ូលិស..!!។
អាជីវករបញ្ជាក់ថា រាល់ការបង់លុយរបស់ពួកគាត់ មកឱ្យសមត្ថកិច្ចច្រកទ្វារព្រំដែនខាងលើ គឺពុំដែលមានក្រដាសស្នាមឬវិក័្កយបត្រ បង់ពន្ធចូលរដ្ឋអ្វីឡើយ.ដោយជារៀងរាល់លើកពួកខ្លួន រត់ការហុចលុយឱ្យមន្ត្រីផ្ទាល់ដៃ..!!។
ចំណែកអ្នកដឹកជីកសិកម្ម ពីវៀតណាម ចូលមកកម្ពុជា ដោយប្រើរ៉ឺម៉កម៉ូតូ បាននិយាយថា ខ្លួនដឹក១ជើងៗបង់លុយឱ្យមន្ត្រីពាក់ព័ន្ធខាងខ្មែរ ដែលនៅ”ច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ”អស់ចំនួន២០០.០០០ដុងលុយវៀតណាម(ស្មើនឹង៣០.០០០រៀលលុយខ្មែរ)។
ដោយឡែកជនជាតិវៀតណាម ដែលតែងតែចេញចូលទៅមកជាប្រចាំ ក៏បានអះអាងដែរថា ពួកខ្លួនចូលមកខ្មែររាល់ថ្ងៃ គឺបានបង់លុយឱ្យប៉ូលិសខ្មែរនៅ”ច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ”ចំនួន៥០.០០០ដុង(ស្មើនឹង៨.០០០រៀល)ក្នុងម្នាក់ៗ ជាថ្នូរនឹងការអនុញ្ញាតឱ្យចេញចូល ដោយសេរី និងគ្មានលិខិតឆ្លងដែន.ប៉ាស្ទ័រ}។
-នេះគ្រាន់តែជាតួរលេខត្រួសៗតិចតួចប៉ុណ្ណោះ ដែលអ្នករកស៊ីរត់ពន្ធទំនិញតាមផ្លូវគោក អះអាងរឿងបង់លុយឱ្យមន្ត្រីនៅ”ច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ” ដោយឡែកសម្រាប់ផ្លូវទឹកវិញក៏មិនធម្មតាដែរ..!។
ទាក់ទិននិងការផ្សព្វផ្សាយជុំវិញខ្លឹមសារចោទប្រកាន់ខាងលើ”ដើមរាំង”ក៏បានធ្វើបទសម្ភាសន៍ មន្ត្រីពាក់ព័ន្ធត្រឹមត្រូវ ស្របតាមច្បាប់ស្ដីពីរបបសារព័ត៌មាន.ក្នុងនោះមន្ត្រីខ្លះមិនលើកទូរស័ព្ទ និងខ្លះទៀតលើកហើយ មិនបកស្រាយ.!។
ហេតុនេះនៅព្រឹកទី២៣.០៣.២០២៥”ដើមរាំង”បានព្យាយាមសុំការបំភ្លឺពីលោក រឹម លឹមសេង នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណម្ដងទៀត ប៉ុន្តែទូរស័ព្ទចូលហើយលោកមិនទទួល.!។
-រីឯលោក សុង មាល័យ ប្រធានការិយាល័យគយនិងរដ្ឋាករ ច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណទទួលទូរស័ព្ទហើយ គ្រាន់តែឮប្រាប់ថា”ដើមរាំង”លោកចុចបិទទូរស័ព្ទតែម្ដង..!។
-ចំណែកលោក ខៀវ ចំរុង ប្រធានស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ.បានថ្លែងប្រាប់”ដើមរាំង”នៅថ្ងៃទី២៣.០៣.២០២៥ថា ករណីរថយន្តដឹក(ផ្លែដូង)គឺមានអ្នករត់ការយកលុយពីគេច្រើន..!។
-ចំពោះរឿងយកលុយពីជនជាតិវៀតណាម ក្នុងម្នាក់ៗចំនួន៥០.០០០ដុងនោះ លោកនិយាយថា វាតិចតួចណាស់ មិនសម.លើកយកមកផ្សាយនោះទេ..!។
-ទោះជាយ៉ាងណាក្ដីពលរដ្ឋសុំស្នើដល់ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល ឯកឧត្តម សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ឯកឧត្តមបណ្ឌិត គុណ ញឹម អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ-មេត្តាពិនិត្យស្រាវជ្រាវ ចំពោះភាពមិនប្រក្រតី នៃការកំណត់យកលុយ ពីអាជីវករ ដែលដឹកទំនិញ.កសិផលឆ្លងដែន ដូចការរៀបរាប់ខាងលើ ជាពិសេសការយកលុយពីជនជាតិវៀតណាម ដែលចេញចូលឆ្លងដែនប្រចាំថ្ងៃ ជាថ្នូរនឹងការមិនត្រួតពិនិត្យឱ្យបានហ្មត់ចត់និងច្បាស់លាស់…!។
ធ្វើឱ្យមជ្ឈដ្ឋានខាងក្រៅ រិៈគន់គ្មានសំចៃមាត់ ពីការលំហូរចូល នៃជនអន្តោប្រវេសន៍ខុសច្បាប់៕