កោះហៅលោក សាន សាធុកា មកបំភ្លឺក្រោយរងការរិៈគន់ថា គំរាមគំហែងយកលុយពីប្រជាពលរដ្ឋ!

(ភ្នំពេញ)៖ ក្រោយផ្ទុះព័ត៌មានពេញបណ្តាញសង្គម ដោយចោទប្រកាន់ថាលោក សាន សាធុកា អនុប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ
បានយកលុយពីពលរដ្ឋ ជាថ្នូរនឹងការមិនបង្រ្កាបបទល្មើស ឥឡូវនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានបង្កើតសមាសភាពគណកម្មការដើម្បីចុះស្រាវជ្រាវ នឹងកោះហៅលោក សាន សាធុកា មកសួរនាំដើម្បីចាត់ការតាមនីតិវិធី។
នេះបើយោងតាមសេចក្តីប្រកាសរបស់នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច។
ទាក់ទិននឹងបញ្ហានេះ កាលពីថ្ងៃទី(២១ខែមេសា)ថ្មីៗនេះ មានការបង្ហោះព្រោងព្រៀត ពាក់ព័ន្ធនឹងការចោទប្រកាន់ថា លោក សាន សាធុកា បានជំរិតលុយប្រជាពលរដ្ឋ ដែលរកស៊ីមុខរបរលក់ផលិតផលតាមអនឡាបន្តិចបន្តួច ដើម្បីចិញ្ចឹមក្រពះចំនួន ៥០០ដុល្លារអាមេរិក៕

Leave a Reply

Your email address will not be published. Required fields are marked *