(កណ្តាល)៖ សាកសពជនរងគ្រោះ២នាក់ ត្រូវបានរកឃើញ នាព្រឹកទី២៨.០៦.២០២៥ ក្នុងដងទន្លេមេគង្គ…!។
បន្ទាប់ពីជួបហេតុការណ៍ លិចទូកដរ(កោះប្រាក់)ត្រង់ចំណុចកោះមាស ភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥។
-នេះបើយោងតាមការឱ្យដឹងពី លោក ព្រុំ សំណាង អធិការស្រុកកៀនស្វាយ!។
ជនរងគ្រោះទាំង២នាក់ ជាម្ចាស់ទូកដរហើយក៏ជាប្ដីប្រពន្ធនិងគ្នាទៀតផង៖
ទី១-ឈ្មោះ ភោគ ផុន ភេទប្រុស អាយុ ៧៧ឆ្នាំ រកឃើញនៅចម្ងាយ ៣គីឡូម៉ែត្រ ពីកន្លែងកើតហេតុ(ប្ដី)។
២-ឈ្មោះ ព្រុំ រ៉ុង ភេទស្រីអាយុ៧២ឆ្នាំ រកឃើញចម្ងាយជាង ១គីឡូម៉ែត្រ មានទីលំនៅភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល(ប្រពន្ធ)។
សេចក្ដីរាយការណ៍ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះទាំង២នាក់ បានសម្រាកនៅលើទូកដរ ដែលមានទឹកជ្រាបចូល ហើយភ្លេចខ្លួនរហូតផ្អៀងលិចភ្លាមៗ បង្កគ្រោះថ្នាក់តែម្ដង៕