Update៖ ករណីលិចទូកដរ នៅស្រុកកៀនស្វាយ បាត់ខ្លួនតាយាយ២នាក់ ឥឡូវរកសពឃើញហើយ!

(កណ្តាល)៖ សាកសពជនរងគ្រោះ២នាក់ ត្រូវបានរកឃើញ នាព្រឹកទី២៨.០៦.២០២៥ ក្នុងដងទន្លេមេគង្គ…!។
បន្ទាប់ពីជួបហេតុការណ៍ លិចទូកដរ(កោះប្រាក់)ត្រង់ចំណុច​កោះ​មាស ភូមិ​កោះ​ប្រាក់ ឃុំ​ភូមិធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ​២០២៥។

-នេះបើយោងតាមការឱ្យដឹងពី លោក ព្រុំ សំណាង អធិការស្រុកកៀនស្វាយ!។

ជនរងគ្រោះទាំង២នាក់ ជាម្ចាស់ទូកដរហើយក៏ជាប្ដីប្រពន្ធនិងគ្នាទៀតផង៖
ទី​១-ឈ្មោះ ភោគ ផុ​ន ភេទ​ប្រុស អាយុ ៧៧​ឆ្នាំ រកឃើញនៅចម្ងាយ ៣គីឡូម៉ែត្រ ពីកន្លែងកើតហេតុ(ប្ដី)។
២-​ឈ្មោះ ព្រុំ រ៉ុ​ង ភេទ​ស្រីអាយុ៧២​ឆ្នាំ រកឃើញចម្ងាយជាង ១គីឡូម៉ែត្រ មាន​ទីលំនៅភូមិ​កោះ​ប្រាក់ ឃុំ​ភូមិធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល(ប្រពន្ធ)។

សេចក្ដីរាយការណ៍ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះទាំង២នាក់ បានសម្រាកនៅលើទូកដរ ដែលមានទឹកជ្រាបចូល ហើយភ្លេចខ្លួនរហូតផ្អៀងលិចភ្លាមៗ បង្កគ្រោះថ្នាក់តែម្ដង៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version