ករណីហិង្សាល្បីពេញបណ្ដាញសង្គម បញ្ជូនសិស្សស្រី៤នាក់ និងប្រុសខ្ទើយម្នាក់ ទៅតុលាការ!

(ភ្នំពេញ)៖ សិស្សស្រីចំនួន៤នាក់ និងមនុស្សខ្ទើយម្នាក់ ត្រូវបញ្ជូនទៅតុលាការ នៅព្រឹកថ្ងៃទី៦ខែមករានេះ បន្ទាប់ពីពួកគេព្រួតគ្នាប្រើអំពើហិង្សា វាយក្មេងស្រីសាលាម្នាក់យ៉ាងធ្ងន់ធ្ងរនិងល្បីពេញបណ្ដាញសង្គម..!។
លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា សិស្សសាលាមានគ្នា៥នាក់ ក្នុងនោះមានប្រុសចារឹតស្រីម្នាក់(ខ្ទើយ) បានប្រើហិង្សា លើសិស្សរងគ្រោះ បង្ហាញពីភាពឃោរឃៅ បានបញ្ជូនទៅតុលាការហើយ។
លោកបន្តថា ក្រោយពីឃាត់ខ្លួនសិស្ស៤នាក់ តាមរយៈការសាកសួរ ក៏ឈានដល់ឃាត់ខ្លួនម្នាក់ទៀត ដែលជាអ្នកដឹកជនរងគ្រោះ គឺពាក់ព័ន្ធការផ្ដល់មធ្យោបាយឱ្យក្រុមជនប្រើហិង្សា។

គួរបញ្ជាក់ថា កាលពីយប់ថ្ងៃទី៤ ខែមករា កម្លាំងនគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនសិស្សសាលា៤នាក់ ក្នុងនោះមានខ្ទើយម្នាក់។
កម្លាំងជំនាញបានតាមឃាត់ខ្លួនពួកគេ នៅម្តុំរង្វង់មូលវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
សមត្ថកិច្ចក៏បាននាំមកភ្នំពេញដើម្បីបន្តនីតិវិធី។
យោងតាមរយៈវីដេអូ ដែលត្រូវបានគេចែកចាយនោះ ឃើញរូបប្រុសខ្ទើយ និងបក្ខពួកបានវាយក្មេងស្រីម្នាក់ជាគូទំនាស់យ៉ាងឃោឃៅបំផុត។
ពួកគេជាសិស្សថ្នាក់ទី១១ នៃវិទ្យាល័យហ៊ុនសែនចាក់អង្រែ។
ក្នុនោះសមត្ថកិច្ចក៏បានអំពាវនាវដល់ឪពុកម្តាយក្មេងស្រីសិស្សសាលា ដែលជាប់ពាក់ព័ន្ធជាមួយក្រុមនេះ ត្រូវនាំកូនៗរបស់ខ្លួនមកអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីដោះស្រាយ៕

Leave a Reply

Your email address will not be published. Required fields are marked *