(ភ្នំពេញ)៖ មន្រ្តីជំនាញបានអនុវត្តកាតព្វកិច្ចត្រួតពិនិត្យម្ហូបអាហារ ដើម្បីធានាទប់ស្កាត់ទំនិញ មិនមានគុណភាព និងមានហានិភ័យ ចំពោះសុខភាពអ្នកប្រើប្រាស់ ព្រមទាំងផ្សព្វផ្សាយអប់រំ ដល់អាជីករឱ្យបានយល់បន្ថែមទៀត។
ប្រតិបត្តិការនោះ បានធ្វើឡើងកាលពីថ្ងៃទី៤-៥ ខែមករា ឆ្នាំ២០២៤ ដោយមន្រ្តីជំនាញក.ប.ប. ដែលជាមន្រ្តីជំនាញអធិការកិច្ចម្ហូបអាហារ បានត្រួតពិនិត្យគ្រឿងឧបភោគ បរិភោគ នៅតាមទីផ្សារគោលដៅមួយចំនួន ដើម្បីធានាការពារ និងទប់ស្កាត់ឱ្យបាននូវទំនិញដែលមានហានិភ័យ ចំពោះសុខភាពរបស់អ្នកប្រើប្រាស់។
ទីតាំង ដែលមន្រ្តីចុះត្រួតពិនិត្យនោះ គឺខេត្តឧត្តរមានជ័យ ខេត្តតាកែវ ខេត្តសៀមរាប ខេត្តព្រៃវែង ខេត្តស្វាយរៀង ខេត្តស្ទឹងត្រែង ខេត្តកំពង់ស្ពឺ និងខេត្តបាត់ដំបង។
ក្នុងនោះមន្រ្តីជំនាញ បានរកឃើញ និងដកហូតទំនិញ មិនមានអនុលោមភាពចំនួន៤៦.១៦៥គីឡូក្រាម។
ជាមួយគ្នានោះ មន្រ្តីជំនាញ ក៏បានផ្សព្វផ្សាយ អប់រំពីសុវត្ថិភាពម្ហូបអាហារ និងការទុកដាក់ផលិតផលធ្វើយ៉ាងណា ធានាឱ្យបាននូវគុណភាព សុវត្ថិភាពខ្ពស់ទៅដល់អាជីវករឱ្យបានយល់ដឹងបន្ថែម និងបិត poster ជារូបភាពជូនពួកគាត់៕