អ៊ីស្រាអែល កំពុងជម្លៀសបុគ្គលិកការទូតភាគច្រើនចេញពីអារ៉ាប់រួម បន្ទាប់ពីក្រុមប្រឹក្សាសន្តិសុខជាតិអ៊ីស្រាអែល បានព្រមានពីការធ្វើដំណើរសម្រាប់ពលរដ្ឋរបស់ខ្លួន ដែលកំពុងស្នាក់នៅក្នុងប្រទេសនេះ។
ប្រភពពីសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១ ខែសីហា ឆ្នាំ ២០២៥។
ក្រុមប្រឹក្សាសន្តិសុខជាតិអ៊ីស្រាអែល គូសបញ្ជាក់ថាយើងកំពុងសង្កត់ធ្ងន់ ជុំវិញការព្រមានអំពីការធ្វើដំណើរ ដោយសារតែមានដំណឹងថាអង្គការភេរវករ (អ៉ីរ៉ង់ ហាម៉ាស ហេសបូឡា និងក្រុមជីហាត) កំពុងបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីធ្វើបាបអ៊ីស្រាអែល។ ក្រុមប្រឹក្សាសន្តិសុខជាតិអ៊ីស្រាអែល ព្រមានថាការប៉ុនប៉ងដែលអាចមាន កំណត់គោលដៅលើបុគ្គលជនជាតិអ៊ីស្រាអែល និងជនជាតិជ្វីហ្វនៅក្នុង UAE ពិសេសអំឡុងថ្ងៃឈប់សម្រាករបស់ជនជាតិជ្វីហ្វ និង Shabbat។ ភ្លាមៗនៅមិនទាន់មានការបញ្ជាក់ពីក្រសួងការបរទេសអ៊ីស្រាអែល និងអេមីរ៉ាត់អារ៉ាប់រួមនោះទេ៕