ស្ថានទូតស៊ុយអែត ប្រចាំទីក្រុងបាងកកនៅថ្ងៃទី០១.០៨.២០២៥ បានចេញបដិសេធរបាយការណ៍ អំពីការផ្អាកលក់យន្តហោះចម្បាំង Gripenឱ្យប្រទេសថៃ។
ប្រភពពីសារព័ត៌មានKhaosod។
ស្ថានទូតស៊ុយអែត ប្រចាំទីក្រុងបាងកកបានបង្ហោះសារមួយបញ្ជាក់ថា៖មានពាក្យចចាមអារ៉ាមជាច្រើនបានរីករាលដាលនៅពេលនេះទាក់ទងនឹងការទិញយន្តហោះចម្បាំង Gripen ដោយកងទ័ពអាកាសរបស់ថៃ។ មិនមានការសម្រេចចិត្តណាមួយដើម្បីផ្អាកការលក់ Gripen ទៅប្រទេសថៃនោះទេ៕