អ៊ុយក្រែន​ថា រុស្ស៊ីវាយប្រហារលើ កប៉ាល់​ដឹកទំនិញនៅ​កំពង់ផែOdesa បណ្ដាលឱ្យស្លាប់ម្នាក់ របួស៣នាក់!

អ៊ុយក្រែន កាលពី​ថ្ងៃ​ពុធ បាន​ធ្វើការ ចោទប្រកាន់​ទៅលើរុស្ស៊ីថា បានវាយប្រហារ​លើ​កប៉ាល់​ស៊ីវិល ក្រោម​ទង់ជាតិ​ប្រទេស​លីបេរីយ៉ា ខណៈ​ដែល​វា​កំពុង​ចូល​កំពង់ផែ Odesa។

បញ្ជាការប្រតិបត្តិការភាគខាងត្បូងរបស់កងទ័ពអ៊ុយក្រែន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សមាជិកនាវិកម្នាក់ ត្រូវបានសម្លាប់ និងបីនាក់បានរងរបួស នៅក្នុងការវាយប្រហារ ក៏ដូចជាបុគ្គលិកនៃកំពង់ផែ។
គួរជម្រាបថា នាវានេះត្រូវបានវាយប្រហារ ដោយកាំជ្រួចប្រឆាំងរ៉ាដា X-31 នេះបើយោងតាមយោធាអ៊ុយក្រែន៕

Leave a Reply

Your email address will not be published. Required fields are marked *