អ៊ុយក្រែន កាលពីថ្ងៃពុធ បានធ្វើការ ចោទប្រកាន់ទៅលើរុស្ស៊ីថា បានវាយប្រហារលើកប៉ាល់ស៊ីវិល ក្រោមទង់ជាតិប្រទេសលីបេរីយ៉ា ខណៈដែលវាកំពុងចូលកំពង់ផែ Odesa។
បញ្ជាការប្រតិបត្តិការភាគខាងត្បូងរបស់កងទ័ពអ៊ុយក្រែន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សមាជិកនាវិកម្នាក់ ត្រូវបានសម្លាប់ និងបីនាក់បានរងរបួស នៅក្នុងការវាយប្រហារ ក៏ដូចជាបុគ្គលិកនៃកំពង់ផែ។
គួរជម្រាបថា នាវានេះត្រូវបានវាយប្រហារ ដោយកាំជ្រួចប្រឆាំងរ៉ាដា X-31 នេះបើយោងតាមយោធាអ៊ុយក្រែន៕