រដ្ឋមន្ត្រីវិនិយោគអារ៉ាប៊ីសាអូឌីត លោក Khalid Al-Falih បាននិយាយ កាលពីថ្ងៃពុធថាៈ ព្រះរាជាណាចក្រ នឹងធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលចំនួន៣ ។
ដែលពាក់ព័ន្ធនឹងប្រទេសអារ៉ាប់ និងប្រទេសឥស្លាម ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ។
ដើម្បីពិភាក្សាអំពីជម្លោះដែលកំពុងកើនឡើងរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស..!។
ប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi នឹងក្លាយជាប្រមុខរដ្ឋអ៊ីរ៉ង់ដំបូងគេដែលធ្វើទស្សនកិច្ចនៅអារ៉ាប៊ីសាអូឌីត ។
ចាប់តាំងពីកិច្ចព្រមព្រៀងដែលចិនបានឈ្មួញកណ្តាល កាលពីខែមីនា ដោយបញ្ចប់ទំនាក់ទំនងអរិភាពជាច្រើនឆ្នាំរវាងទីក្រុងរីយ៉ាដ និងទីក្រុងតេអេរ៉ង់។
គួរបញ្ជាក់ថា កិច្ចប្រជុំកំពូលនៃបណ្តាប្រទេសអាហ្វ្រិក ក៏នឹងត្រូវបានគេរាយការណ៍ថានឹងកើតឡើងនៅកាលបរិច្ឆេទដែលមិនបានបញ្ជាក់ ផងដែរ៕