សហរដ្ឋអាមេរិក បានប្រឈមមុខ នឹងការថ្កោលទោស កាលពីថ្ងៃសៅរ៍ពីប្រទេសអ៊ីរ៉ង់ និងសម្ព័ន្ធមិត្តរបស់ពួកគេ។
ខណៈដែលខ្លួនបានទទួលការគាំទ្រពីទីក្រុងឡុងដ៍ បន្ទាប់ពីការវាយប្រហារ តាមអាកាសលើប្រទេសអ៊ីរ៉ាក់ និងស៊ីរី ។
ដែលបានធ្វើឡើងជាការឆ្លើយតបទៅ នឹងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក ដែលបានសម្លាប់ទាហានអាមេរិក៣នាក់ នៅក្នុងប្រទេសហ្ស៊កដានី កាលពីចុងសប្តាហ៍មុន។
អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃសៅរ៍ថា ការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអង់គ្លេសគឺជាការរំលោភលើអធិបតេយ្យភាព និងបូរណភាពទឹកដីនៃប្រទេសអ៊ីរ៉ាក់ និងស៊ីរី។
លោកក៏បានលើកទ្បើងថា រដ្ឋាភិបាលអាមេរិក និងអង់គ្លេសបានធ្វើកំហុសខាងយុទ្ធសាស្ត្រដ៏ធ្ងន់ធ្ងរមួយទៀត។
ក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្សស៊ីរី ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស បានរាយការណ៍ថា ទីតាំងចំនួន ២៦ ត្រូវបានគេកំណត់គោលដៅ ហើយក្រុមសកម្មប្រយុទ្ធចំនួន ១៨ នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារនៅស៊ីរី។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋស៊ីរីបានធ្វើសេចក្តីថ្លែងការណ៍របស់យោធាដែលនិយាយថាការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអង់គ្លេសនោះ វាមិនអាចសមហេតុផលនោះទេ។
នៅក្នុងប្រទេសអ៊ីរ៉ាក់ អ្នកនាំពាក្យរដ្ឋាភិបាលបាននិយាយថា មនុស្ស ១៦ នាក់ត្រូវបានសម្លាប់ រួមទាំងជនស៊ីវិលផងដែរ។
មនុស្ស ២៩ នាក់ត្រូវបានរាយការណ៍ថាបានរងរបួស។
សេចក្តីថ្លែងការណ៍បាននិយាយថា សកម្មភាពរបស់សហរដ្ឋអាមេរិកបានរុញច្រានស្ថានការណ៍សន្តិសុខក្នុងប្រទេសអ៊ីរ៉ាក់ និងតំបន់នេះ ឈានដល់កម្រិតជ្រៅបំផុត និងបង្កគ្រោះថ្នាក់ដល់កិច្ចខិតខំប្រឹងប្រែងដែលកំពុងបន្តដើម្បីបង្កើតស្ថិរភាពក្នុងតំបន់៕