ទីភ្នាក់ងារស្បៀងអាហារ របស់អង្គការសហប្រជាជាតិ បានផ្អាកការផ្តល់ជំនួយដល់តំបន់ហ្គាហ្សាភាគខាងជើង ។
ដោយសារការបាញ់ផ្លោង របស់អ៊ីស្រាអែល ក៏ដូចជា “ភាពចលាចល និងអំពើហិង្សា លែងមានសណ្តាប់ធ្នាប់ស៊ីវិល”នៅក្នុងតំបន់។
ការផ្អាកដែលត្រូវបានប្រកាស កាលពីថ្ងៃអង្គារ បង្កក្តីបារម្ភអំពីការកើនឡើងហានិភ័យ នៃភាពអត់ឃ្លាននៅភាគខាងជើងហ្គាហ្សា។
ដែលជាទឹកដីដែលត្រូវការជំនួយមនុស្សធម៌ចាំបាច់ ចាប់តាំងពីចុងខែ តុលា បន្ទាប់ពីការវាយលុករបស់យោធាអ៊ីស្រាអែល យ៉ាងធ្ងន់ធ្ងរនៅក្នុងតំបន់នោះ។
ការរួមបញ្ចូលគ្នានៃជម្លោះដែលកំពុងបន្ត ការរំខានលំហូរជំនួយ និងស្ថានភាពដ៏ផុយស្រួយនៃសណ្តាប់ធ្នាប់ស៊ីវិល ។
បង្កបញ្ហាប្រឈមយ៉ាងធ្ងន់ធ្ងរសម្រាប់ប្រជាជនដែលងាយរងគ្រោះនៃតំបន់នេះ៕