បង្ក្រាបទីតាំងទិញ-លក់ម៉ូតូ ដែលពាក់ព័ន្ធ អំពើទទួលផលចោរកម្ម!

(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌទួលគោគ-នគរបាលនាយកដ្ឋានក្រសួងមហាផ្ទៃ ដោយមានបទបញ្ជាពីឧត្តមសេនីយ៍ឯក ជួនណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែកុម្ភៈ បានសហការបង្ក្រាបទីតាំងទិញ-លក់ម៉ូតូមួយកន្លែង ពាក់ព័ន្ធករណីទទួលផលចោរកម្ម។

ការចុះបង្ក្រាបទីតាំងទិញ-លក់ម៉ូតូនោះ នៅផ្ទះលេខ៤៩E ផ្លូវ១៩២ សង្កាត់ទឹកល្អក់៣ ខណ្ឌគោក ដែលជាប់ពាក់ព័ន្ធករណីទទួលផលចោរកម្ម។
ពេលសមត្ថកិច្ចចុះប្រតិបតិ្តការម្ចាស់ទីតាំងបានរត់គេចខ្លួនបាត់។
ប៉ុន្តែកម្លាំងចម្រុះបានដកហូតសម្ភារ វត្ថុតាងមានម៉ូតូចំនួន៣១គ្រឿង-ផ្លាកលេខម៉ូតូ១១២បន្ទះ-កាតគ្រីម៉ូតូចំនួន៧២-អត្តសញ្ញាណបណ្ណ១១ច្បាប់-សំបុត្រកំណើត៣ច្បាប់-ធុងខ្យល់សម្រាប់កឹបផ្លាកលេខ១គ្រឿង និងកូនសោម៉ូតូមួយចំនួន។

ក្រោយពីឆែកឆេរនិងដកហូតវត្ថុតាងពាក់ព័ន្ធបទល្មើស ទីតាំងខាងលើត្រូវបានសមត្ថកិច្ចបិទទ្វារជាបណ្តោះអាសន្ន។
ចំណែកសម្ភារដែលដកហូតនោះ ផ្នែកជំនាញបានយកទៅរក្សាទុកនៅនាយកដ្ឋាននៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីរបន្តនីតិវិធី៕

Leave a Reply

Your email address will not be published. Required fields are marked *