(ភ្នំពេញ)៖ ថ្លែងក្នុងពិធីប្រកាសជ័យលាភីអង្គភាព ផ្ដល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលឆ្នាំ២០២៣ និងប្រកាសដាក់ ឱ្យអនុវត្តសម្រាប់ឆ្នាំ២០២៤ នៅសាលមហោស្រពកោះពេជ្រនៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ គឺជាការបន្តយុទ្ធសាស្ត្រចតុកោណ ពោលគឺរាជរដ្ឋាភិបាល មិនមែនធ្វើបដិវត្តគោលនយោបាយនោះទេ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភានេះ កំពុងតែអនុវត្តន៍នូវគោលនយោបាយដដែល ។
ប៉ុន្តែអ្វីដែលប្រែប្រួល គឺការជ្រើសរើសអាទិភាព និងវិធីសាស្រ្តក្នុងការធ្វើដើម្បីសម្រេចគោលដៅដែលទាមទារត្រូវមាននវានុវត្តន៍និងភាពច្នៃប្រឌិត។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា បើសិនពុំមានលំនឹងនៃគោលនយោបាយនោះទេ ពោលគឺចេះតែផ្លាស់ប្តូរគោលនយោបាយរៀងរាល់អាណត្តិនោះ រាជរដ្ឋាភិបាល នឹងមិនអាចសម្រេចបានតាមចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០របស់ខ្លួនបានឡើយ៕