(ភ្នំពេញ)៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអះអាងថា ការអត្ថាធិប្បាយព័ត៌មាន របស់លោក មាស រិទ្ធី គឺបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់តថភាពពិត និងវប្បធម៌ប្រពៃណីជាតិ។
ដោយធ្វើការអត្ថាធិប្បាយ នូវព័ត៌មានមិនត្រឹមត្រូវ ខ្វះចំណេះដឹងលើវិស័យនេះ និងខ្វះការពិគ្រោះ យោបល់ជាមួយស្ថាប័នពាក់ព័ន្ធ ថែមទាំង បានយកឈ្មោះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មកធ្វើជាអំណះអំណាង បន្ថែមទៀត។
-នេះបើយោងតាម របស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ជម្រាបជូន លោកឧកញ៉ា អ៊ឹង ឆៃងួន អគ្គនាយកទូរទស្សន៍ហង្សមាស និងរស្មីហង្សមាស HDTV នៅថ្ងៃទី២៥.០៣.២០២៤។
-ក្រសួងវប្បធម៌ បានលើកឡើងយ៉ាងដញច្នេះថា«ករណីផ្សព្វផ្សាយព័ត៌មានមិនពិត និងបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់តថភាពពិត និងវប្បធម៌ប្រពៃណីជាតិ។
យោង៖ ការផ្សាយផ្ទាល់ នៃកម្មវិធីហង្សមាស Express News (ផ្សាយផ្ទាល់ព័ត៌មានហង្សមាសពេលព្រឹក វគ្គទី១ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤)
យោងតាមកម្មវត្ថុខាងលើ ខ្ញុំសូមជម្រាបជូន លោកឧកញ៉ាអគ្គនាយក ជ្រាបថា សង្ក្រាន្ត ជាពាក្យសំស្ក្រឹត មានប្រភពមកពីឥណ្ឌា និងមានន័យថារង្វិលជុំនៃពេលវេលាពេញមួយឆ្នាំ ហើយពាក្យសង្ក្រាន្ត មាននៅសិលាចារឹក នានា តាមប្រាសាទនៅតំបន់អង្គរ។ យ៉ាងណាក្តីពិធីសង្ក្រាន្តនេះ បានក្លាយជាប្រពៃណីទំនៀមទម្លាប់ ដែលបានប្រារព្ធ រៀបចំដោយប្រទេសមួយចំនួនដូចជា កម្ពុជា ឡាវ ថៃ ភូមា ជាដើម។
ការចុះបញ្ជីជាបេតិកភណ្ឌអរូបីរបស់ប្រទេស មួយ នឹងមិនប៉ះពាល់ដល់ការចុះបញ្ជី នឹងការប្រារព្ធរបស់បណ្តាប្រទេសផ្សេងទៀតទៅតាមប្រពៃណីទំនៀមទម្លាប់រៀងៗ នោះឡើយ។
ផ្ទុយពីតថភាពពិតដូចបានបញ្ជាក់ជូនជាសង្ខេបខាងលើ នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ នេះ លោក មាស រិទ្ធី បានធ្វើការអត្ថាធិប្បាយនូវព័ត៌មានមិនត្រឹមត្រូវ ខ្វះចំណេះដឹងលើវិស័យនេះ និងខ្វះការពិគ្រោះ យោបល់ជាមួយស្ថាប័នពាក់ព័ន្ធ ថែមទាំងបានយកឈ្មោះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មកធ្វើជាអំណះអំណាង បន្ថែមទៀត ហើយដែលការអត្ថាធិប្បាយនេះបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់តម្លៃពិតនៃវប្បធម៌ និងប្រពៃណីទំនៀមទម្លាប់ ដ៏ផូរផង់របស់ជាតិ ជាពិសេសបានបង្កឱ្យមានការយល់ច្រឡំពីសាធារណជនទូទៅ ព្រមទាំងភាពរសើប និងភាពជ្រួល
ច្របល់ក្នុងសង្គម ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ស្នើសុំ លោកឧកញ៉ា ចាត់វិធានការបន្ទាន់ លុបព័ត៌មានមិនពិតនេះ ទប់ស្កាត់ចែកចាយបន្ត និងត្រូវសុំទោសជាសាធារណៈឱ្យបានឆាប់រហ័សបំផុត។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមបញ្ជាក់ថា ក្រុមអ្នកនាំពាក្យរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តែមួយគត់ដែលអាចជូនជាព័ត៌មានជាផ្លូវការតំណាងឱ្យក្រសួង រីឯការពិគ្រោះយោបល់ ឬ សាកសួរព័ត៌មានពីបុគ្គល ផ្សេងនឹងមិនតំណាងឱ្យមតិយោបល់របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនោះទេ។
សេចក្តីដូចបានជម្រាបជូនខាងលើ សូម លោកឧកញ៉ា ចាត់វិធានការឱ្យបានឆាប់រហ័ស និងគួរណែនាំ ឱ្យបុគ្គលិកផ្នែកព័ត៌មាន ចាក់ផ្សាយព័ត៌មានដែលមានលក្ខណៈត្រឹមត្រូវ និងមានឆ្ងាយជូនដល់សង្គមជាតិ។ សូម លោកឧកញ៉ា ទទួលនូវការរាប់អានពីខ្ញុំ»៕