ថៃ ប្រកាសឱ្យប្រជាជនខ្លួនប្រុងប្រយ័ត្នចំពោះ សុីតុណ្ហភាពក្តៅខ្លាំង នាអំឡុងបុណ្យសង្ក្រាន្តឆ្នាំថ្មី!

ស្របពេលដែលពិធីបុណ្យសង្ក្រាន្តឆ្នាំថ្មី កាន់តែខិតជិតមកដល់ ស្រាប់តែសីតុណ្ហភាព នៅតែបន្តហក់ឡើងខ្ពស់! ។
ពេលនេះប្រទេសថៃ បានចេញសារព្រមានដល់ប្រជាពលរដ្ឋទាំងអស់ ឲ្យមានការប្រុងប្រយ័ត្ន។
ចំពោះរលកកម្តៅ ព្រោះថា អំឡុងពិធីបុណ្យសង្ក្រាន្ត មេឃក្តៅខ្លាំង អាចបណ្តាល ឲ្យមនុស្សស្លាប់បាន..!។

កាសែត Bangkok Post បានដកស្រង់សម្តីលេខាធិការអចិន្ត្រៃយ៍ក្រសួងសុខាភិបាលលោក Opas Karnkawinpong ។
ដែលអះអាងថា សីតុណ្ហភាពនៅក្នុងតំបន់មួយចំនួន បានកើនលើស៤០អង្សាសេរួចទៅហើយ ជាហេតុបង្កហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល កាន់តែខ្លាំងឡើងៗ ។
ខណៈរាងកាយរបស់មនុស្ស មិនអាចសម្របទៅនឹងអាកាសធាតុខ្លាំងក្លាបែបនេះបានទេ ពោលសរីរាង្គអាចឈប់ដំណើរការគ្រប់ពេលវេលា ហើយមនុស្សអាចស្លាប់បានមួយរំពេច។

ស្របពេលជាមួយគ្នានោះដែរ លោកបានដាស់តឿនឲ្យតាមដានរោគសញ្ញាមួយចំនួនដូចជា ស្បែកឡើងក្រហម ។
ឡើងកម្តៅក្នុងខ្លួន ជីពចរដើរលឿន មិនសូវហូរញើស ឈឺក្បាល ចង្អោរ ក្អួត វិលមុខ និងឈានដល់សន្លប់ ហើយអ្វីដែលត្រូវបារម្ភគឺថា អ្នក​ប្រឈម​នឹង​គ្រោះ​ថ្នាក់​ខ្លាំង​ជាងគេមានដូចជា​មនុស្ស​ចាស់ ក្មេង​តូច អ្នក​មានជំងឺ​រ៉ាំរ៉ៃ ព្រមទាំង​អ្នក​ធ្វើ​ការឬហាត់ប្រាណ​នៅ​ខាង​ក្រៅ ​រយៈ​ពេល​យូរ។

លើសពីនេះ លោកក៏ណែនាំឲ្យអ្នកបញ្ចេញពលកម្មខ្លាំងក្លា ត្រូវផឹកទឹកពី ២ទៅ៤កែវ ក្នុងមួយម៉ោងផងដែរ ហើយ​គួរ​ចៀស​វាង​នៅ​ក្រោម​ពន្លឺ​ថ្ងៃ​ខ្លាំង និងត្រូវស្នាក់នៅ​ក្នុង​បន្ទប់​ដែល​មាន​ខ្យល់​ចេញ​ចូល​ល្អ។

សូមបញ្ជាក់ថា មិនមែនតែថៃទេ ប្រទេសកម្ពុជា ក៏បានចេញការព្រមានដែរថា អំឡុងពេលចូលឆ្នាំខ្មែរខាងមុខនេះ សីតុណ្ហភាពនឹងស្ថិតក្នុងរង្វង់ ៤០អង្សាសេ។

​លោក ចាន់ យុត្ថា រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងធនធានទឹកនិងឧតុនិយមបានបញ្ជាក់​ប្រាប់កម្ពុជាថ្មី កាលពីដើមខែមេសាថា ពិភពលោកកំពុង​ទទួលរងឥទ្ធិពល​ពីរលក​កម្ដៅ ដោយសារតែឥទ្ធិពលបាតុភូត EI Nino បណ្តាលឲ្យកម្ដៅកើនឡើង ខណៈវា​នឹងអូសបន្លាយរហូតដល់ខែ ឧសភា ទើបថយចុះវិញ។

បាតុភូត EI Nino ធ្វើខ្យល់និងទឹក​​ឡើងក្តៅ ​បង្ក​ឲ្យ​មាន​គ្រោះមហន្តរា​យ​ធម្មជាតិ​ និងផលវិបាក​អាកាសធាតុ​ធ្ងន់ធ្ងរ​ ដូច​ជា​​បង្កើន​កម្តៅ​នៃ​ភព​ផែន​ដី និង​បម្រែបម្រួល​អាកាសធាតុ​នៅ​តាម​តំបន់​ជាច្រើនមិនចំពោះតែកម្ពុជាទេ​។
ផលវិបាក​នៃ​បាតុភូត​នេះ នឹងបង្កឲ្យ​មានព្យុះ​ភ្លៀងកំណាចៗ គ្រោះរាំងស្ងួត​ចម្លែក ប្តូរ​រដូវនិង​ទម្លាប់​អាកាសធាតុ ។
ខណៈកន្លែង​ខ្លះនឹង​​មាន​ភ្លៀង​ច្រើនជ្រុល​ ប៉ុន្តែកន្លែងខ្លះ​កាន់​តែ​​​រាំងស្ងួតខ្លាំង៕

Leave a Reply

Your email address will not be published. Required fields are marked *