Blog

Update៖ ប្រព័ន្ធការពារដែនអាកាសអ៊ីស្រាអែល ស្ទាក់ចាប់គ្រាប់រ៉ូកែត ដែលបាញ់ចេញពីលីបង់!

ប្រព័ន្ធការពារដែនអាកាស Iron Dome របស់អ៊ីស្រាអែល បានស្ទាក់ចាប់និងកម្ទេចគ្រាប់រ៉ូកែត ដែលបាញ់ចេញពីប្រទេសលីបង់ កាលពីថ្ងៃសុក្រ(ទី៤ ខែតុលា)។ ខណៈ ក្រុមសកម្មប្រយុទ្ធហេសបូឡា បន្តបាញ់ប្រហារ នៅភាគខាងជើងព្រំដែន…។

Update៖ អ៊ីស្រាអែលវាយប្រហារតាមអាកាសលើតំបន់ហ្គាហ្សា ស្លាប់១៤នាក់ទៀត!

ជនជាតិប៉ាឡេស្ទីន ចំនួន១១នាក់ រួមនិងកុមារ៣នាក់ ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារតាមអាកាស របស់អ៊ីស្រាអែល.ចំនួន៣លើកលើផ្ទះនៃជំរកជនភៀសខ្លួន ភាគខាងជើងហ្គាហ្សា កាលពីព្រឹកថ្ងៃសៅរ៍(ទី៥ខែតុលា)។

Update៖ បណ្ដាប្រទេសលោកខាងលិច​ នៅតែបន្ត​គាំទ្រ​អ៊ីស្រាអែល ជុំវិញសង្គ្រាមនៅហ្គាហ្សា​!

បណ្តាប្រទេសលោកខាងលិច..! បន្តគាំទ្រអ៊ីស្រាអែល ពាក់ព័ន្ធជម្លោះជាមួយប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សាស្ទ្រីប…!។ ទោះបីជាមានយុទ្ធនាការប្រល័យពូជសាសន៍ រួមជាមួយនឹងការអំពាវនាវជាអន្តរជាតិឱ្យមានការឈប់បាញ់ក៏ដោយ។

Update៖ អ៊ីស្រាអែលវាយ​ប្រហារ​តាម​អាកាស​ សម្លាប់មេ​បញ្ជាការ​ជាន់​ខ្ពស់al-Qassam រួមនិងប្រពន្ធកូននៅ​លីបង់!

ក្រុមហាម៉ាស់ នៅក្នុងប្រទេសលីបង់បានអះអាងកាលពីព្រឹកថ្ងៃសៅរ៍(ទី៥ខែតុលា)ថា មេបញ្ជាការជាន់ខ្ពស់ នៃកងពលយោធារបស់ខ្លួន al-Qassam Brigades បានស្លាប់..!។

Update៖ រយៈពេល២៤ម៉ោងចុងក្រោយនេះ នៅតំបន់ហ្គាហ្សា ស្លាប់២៣នាក់ទៀត!

ក្រសួង​សុខាភិបាល​ ក្នុង​តំបន់​បាន​និយាយ​ កាលពីថ្ងៃសៅរ៍(ទី០៥.ខែតុលា)ថា ការវាយបកសងសឹករបស់អ៊ីស្រាអែល មកលើ តំបន់ហ្គាហ្សា ក្នុងរយៈពេល២៤ម៉ោង ចុងក្រោយនេះ បានសម្លាប់ជនជាតិ​ប៉ាឡេស្ទីន ចំនួន២៣នាក់ និងរបួស៦៦នាក់..!។

Update៖ ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់ ៤១.៨២៥នាក់ហើយ!

ក្រសួងសុខាភិបាលក្នុង​តំបន់​ បាន​និយាយ​ កាលពី​ថ្ងៃ​សៅរ៍​(ទី០៥ខែតុលា)ថា ការវាយបកសងសឹក របស់អ៊ីស្រាអែល មកលើតំបន់ហ្គាហ្សា ចាប់​តាំង​ពី​ថ្ងៃ​ទី០៧ ខែ​តុលា ឆ្នាំមុនរហូតពេលនេះ!។ បណ្ដាលឱ្យ ប្រជាជន​ប៉ាឡេស្ទីន ស្លាប់សរុបចំនួន៤១.៨២៥នាក់និងរបួសសរុប ប្រហែល ៩៦.៩១០នាក់ ដោយជនរងគ្រោះភាគច្រើន ជាស្ដ្រីនិងកុមារ។

Update៖ អ៊ីស្រាអែលទម្លាក់គ្រាប់បែកលើលីបង់ កាលពីថ្ងៃសៅរ៍ស្លាប់១៣នាក់!

យ៉ាងហោចណាស់មនុស្ស១៣នាក់ត្រូវបានសម្លាប់ នៅព្រឹកថ្ងៃសៅរ៍(ទី៥ខែតុលា)។ នៅក្នុងការទម្លាក់គ្រាប់បែកជាបន្តបន្ទាប់របស់អ៊ីស្រាអែល លើតំបន់ជាយក្រុងភាគខាងត្បូងនៃទីក្រុង Beirut និងជ្រលង Bekaa ភាគខាងកើតប្រទេសលីបង់ និងទីក្រុងភាគខាងត្បូង នៃប្រទេសលីបង់…!។

សម្តេចធិបតី នឹងដឹកនាំគណៈប្រតិភូទៅចូលរួមប្រជុំកំពូល​អាស៊ាន នៅឡាវ ក្នុងសប្តាហ៍ក្រោយ!

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញដឹកនាំគណៈប្រតិភូ ជាន់ខ្ពស់ ទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទី​ក្រុង​វៀងចន្ទន៍ ប្រទេសឡាវ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨ ដល់ទី១១ ខែតុលា ឆ្នាំ២០២៤។

Update៖ មេដឹកនាំក្រុមហាម៉ាស់ អះអាងថា ខ្លួនមិនស្ដាយក្រោយនោះទេ ចំពោះការផ្ទុះសង្គ្រាម!

លោក Yahya Sinwar មេដឹកនាំក្រុមហាម៉ាស់ បាននិយាយថា លោកមិនស្តាយក្រោយនោះទេ..!។

Update៖ រុស្ស៊ី ចង់ដកក្រុមតាលីបង់ ចេញពីបញ្ជីអង្គការ(ភេរវកម្ម)!

ទីក្រុងមូស្គូ បានដាក់បន្ថែមក្រុមឥស្លាមនិយម ដែលគ្រប់គ្រងប្រទេសអាហ្វហ្គានីស្ថាន ដោយប្រសិទ្ធភាពកាលពីឆ្នាំ ២០០៣។