Blog

សូមប្រយ័ត្ន ចំពោះភ្លៀង ផ្គររន្ទះ និងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី១៧ដល់ទី១៩ខែតុលា!

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និង ឧតុនិយម នៅថ្ងៃទី១៧.១០.២០២៤ បានជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ៖ ក្នុងនោះក្រសួងបញ្ជាក់ថា ខ្យល់មូសុងឦសានដែលបក់លើសមុទ្រចិនខាងត្បូងចាប់ផ្តើមមានឥទ្ធិពលខ្លាំង ខណៈសម្ពាធ ទាប បន្តគ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។

ក្រុមហ៊ុនយន្តហោះអាមេរិកបង្ហាញចំណាប់អារម្មណ៍ ចំពោះឧស្សាហកម្មអាកាសចរណ៍នៅកម្ពុជា!

(ភ្នំពេញ)៖ កាលរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Julien Nargeot អនុប្រធានផ្នែកលក់ប្រចាំតំបន់អាស៊ីអាគ្នេយ៍ ប៉ាស៊ីហ្វិក អូស្រ្តាលី និងនូវែលសេឡង់ នៃក្រុមហ៊ុន Gulfstream Aerospace…

លោកមេ ធាវី សាំង វណ្ណៈ បានជាប់ឆ្នោតជា ប្រធានគណៈ មេធាវី សម្រាប់អាណត្តិទី ១៥!

(ភ្នំពេញ)៖ លទ្ធផលដែលដើមរាំងទទួលបានក្រោយបញ្ចប់ការរាប់សន្លឹកឆ្នោតនៅល្ងាចទី១៦.១០.២០២៤ ឃើញថា លោក មេធាវី សាំង វណ្ណៈ ទទួលបានសំឡេងដ៏ច្រើនលើសលប់រហូតដល់ទៅ ២.១០៥ សំឡេងដែលស្មើនឹង ៧៤. ៤៩% ក្នុង ចំណោម អ្នកមានសិទ្ធិបោះឆ្នោត២.៨២៦ នាក់៕

Update៖ យន្តហោះចម្បាំង អ៊ីស្រាអែល វាយប្រហារចំនួន ៣ លើកលើភាគខាងត្បូងប្រទេសលីបង់!

យន្តហោះចម្បាំងរបស់កងទ័ពអ៊ីស្រាអែលនៅថ្ងៃពុធ(ទី១៦ ខែតុលា) បានធ្វើការវាយប្រហារតាមអាកាសយ៉ាងហោចណាស់៣លើកនៅជាយក្រុងភាគខាងត្បូងនៃទីក្រុង Beirut ។

Update៖ លោក ម៉ាក្រុងនិយាយថា អ៊ីស្រាអែលបង្កើតឡើងដោយអង្គការសហប្រជាជាតិកាលពីឆ្នាំ១៩៤៧!

ប្រធានាធិបតីបារាំងលោក Emmanuel Macron បាននិយាយកាលពីថ្ងៃអង្គារ(ទី១៥ ខែតុលា)ថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu មិនត្រូវភ្លេចថាប្រទេសរបស់ខ្លួនបង្កើតឡើងដោយការសម្រេចចិត្តរបស់អង្គការសហប្រជាជាតិ។

Update៖ ក្រុមមូស្លីម នៅអាមេរិកទាមទារឲ្យ អ៊ីស្រាអែលបញ្ឈប់ការវាយប្រហារលើជំរុំភៀសខ្លួននៅតំបន់ហ្គាហ្សា!

ក្រុមប្រឹក្សាទំនាក់ទំនងអាមេរិក-អ៊ីស្លាម (CAIR) កាលពីថ្ងៃអង្គារ(ទី១៥ ខែតុលា) បានជំរុញឱ្យរដ្ឋបាលលោក Biden ដើម្បីទាមទាទៅអ៊ីស្រាអែលឲ្យបញ្ឈប់ការវាយប្រហារលើជំរុំជនភៀសខ្លួន Jabalia នៅតំបន់ហ្គាហ្សាស្ទ្រីប។

ប្រើប្រាស់សារធាតុញៀន លើសកម្រិត ដេកស្លាប់តាមចិញ្ចើមផ្លូវ!

(ភ្នំពេញ)៖ ពលរដ្ឋបានប្រទះឃើញបុរសម្នាក់ដេកស្លាប់ នៅលើផ្លូវបេតុង ក្នុងបុរីរំចេក ភូមិគោកបន្ទាយ សង្កាត់ព្រៃស ខណ្ឌដង្កោ បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ ។

តែងតាំងលោក នុត សវនា ជាប្រធានមណ្ឌលអប់រំកែប្រែទី១ បន្ថែមពីលើមុខតំណែងបច្ចុប្បន្ន!

(ភ្នំពេញ)៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី១៦.១០.២០២៤។

សម្តេចធិបតី ចូលក្រាបបង្គំគាល់ ទូលថ្វាយព្រះមហាក្សត្រ ពីការចេញផ្សាយក្រដាសប្រាក់២០ម៉ឺនរៀល!

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ បានដឹកនាំលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងលោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិ…

ជំនួបរវាងនាយករដ្ឋមន្រ្តីកម្ពុជា-ឡាវ-វៀតណាម គឺដើម្បីពន្យល់ផ្ទាល់មាត់ពីការបញ្ចប់កិច្ចសហប្រតិបត្តិការ CLV-DTA!

(ភ្នំពេញ)៖ ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រតាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា បន្ទាប់ពីកម្ពុជា សម្រេចចិត្តបញ្ចប់កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤រួចហើយ កម្ពុជាយើង មិនទាន់មានឱកាសបានជួបមេដឹកនាំឡាវ និងវៀតណាមនោះទេ ហើយជំនួបរវាងនាយករដ្ឋមន្រ្តីទាំង៣…