Blog

លោកហ្សេលេនស្គី ថាការពន្យារពេលផ្ដល់ជំនួយរបស់អាមេរិក នឹងជួយបំពេញក្ដីស្រមៃរបស់លោក ពូទីន!

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានធ្វើការអំពាវនាវយ៉ាងរំជើបរំជួលមួយឱ្យសហរដ្ឋអាមេរិកបន្ត ផ្ដល់ជំនួយយោធាដល់ប្រទេសរបស់លោក ភ្ជាប់ជាមួយការព្រមានថាបរាជ័យ ក្នុងការជួយអ៊ុយក្រែន ។ ដើម្បីបំបាក់ការឈ្លានពានរបស់រុស្ស៉ី នឹងក្លាយជាការបំពេញក្ដីស្រមៃបំផ្លាញប្រជាធិបតេយ្យក្នុងតំបន់អឺរ៉ុបរបស់វិមានក្រឹមឡាំង។

ដំណឹងថ្ងៃទី១២នេះ ពុំមានអ្នកឆ្លង(អូមីក្រុង)ទេ ជាសះស្បើយពុំមានដែរ និងគ្មានអ្នកស្លាប់!

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១២.១២.២០២៣ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់លទ្ធផលនៅថ្ងៃទី១១.១២.២០២៣។ ដោយរកពុំឃើញអ្នកឆ្លងជំងឺកូវីដ១៩ប្រភេទ(អូមីក្រុង)ទេជាសះស្បើយក៏ពុំមានដែរ និងគ្មានអ្នកស្លាប់។

ទាហាន​អ៊ីស្រាអែល៥​នាក់ ត្រូវ​បាន​សម្លាប់ ដោយក្រុម​ហាម៉ាស នៅ​ភាគ​ខាង​ត្បូង​ហ្គាហ្សា! 

កងទ័ពបាននិយាយ កាលពីថ្ងៃចន្ទថា ទាហានអ៊ីស្រាអែល ៥នាក់ ត្រូវបានសម្លាប់ នៅក្នុងការវាយឆ្មក់។ ដែលបង្កើតឡើងដោយក្រុមហាម៉ាស់នៅក្នុងទីក្រុង Khan Younis ភាគខាងត្បូង តំបន់ហ្គាហ្សាស្ទ្រីប។

អង្គការសហប្រជាជាតិ បារម្ភខ្លាចអ៊ីស្រាអែលប្រើគ្រាប់បែក ផូស្វ័រពណ៌ស នៅលីបង់!

អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃចន្ទថា ខ្លួនមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះរបាយការណ៍ ដែលបង្ហាញថា អ៊ីស្រាអែល បានប្រើប្រាស់គ្រាប់បែកផូស្វ័រពណ៌ស ដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក ក្នុងការវាយប្រហារមួយនៅភាគខាងត្បូងប្រទេសលីបង់។

លោក Donald Tusk ត្រូវបានជាប់ឆ្នោតជានាយករដ្ឋមន្ត្រីថ្មីរបស់ប៉ូឡូញ!

លោក Donald Tusk កាលពីល្ងាចថ្ងៃចន្ទ ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសប៉ូឡូញ។  លោក Marcin Masalerek ប្រធានការិយាល័យប្រធានាធិបតី បានប្រាប់វិទ្យុ RMF FM កាលពីថ្ងៃចន្ទថា រដ្ឋាភិបាលរបស់លោកTusk ទំនងជានឹងស្បថចូលកាន់តំណែងនៅថ្ងៃពុធ។

ចំនួនអ្នកស្លាប់ នៅតំបន់ហ្គាហ្សា បានកើនដល់ ១៨.២០៥នាក់ហើយ!

ក្រសួងសុខាភិបាល នៅក្នុងការឡោមព័ទ្ធ បាននិយាយកាលពីថ្ងៃចន្ទថា ចំនួនអ្នកស្លាប់ របស់ប៉ាឡេស្ទីន។ ដោយសារការវាយប្រហារ របស់អ៊ីស្រាអែល លើតំបន់ហ្គាហ្សាស្ទ្រីបបានកើនឡើងដល់18,205 នាក់ហើយ

ឯកឧត្តម ស សុខា ណែនាំអាជ្ញាធរឱ្យទប់ស្កាត់បាតុភាពអវិជ្ជមាន ដើម្បីធានាបរិយាកាសបោះឆ្នោត អសាកលឆ្នាំ២០២៤ឱ្យបានល្អប្រសើរ!

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងជាប្រធាគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត ។ បានមានប្រសាសន៍ណែនាំទៅកាន់អាជ្ញាធរមានសមត្ថកិច្ចគ្រប់មូលដ្ឋាន ឱ្យបង្កើនការយកចិត្តទុកដាក់បង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើស រួមទាំងបាតុភាពអវិជ្ជមាននានាក្នុងសង្គម ដើម្បីធានារក្សាបរិយាកាសសន្តិសុខជាទូទៅផង និងសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងការបោះឆ្នោតក្រុមប្រឹក្សារាជធានី…

សម្តេចធិបតី ជួបសម្តែងការគួរសមជាមួយឯកឧត្តម វ៉ វ៉ាន់ធឿង ប្រធានរដ្ឋវៀតណាមនៅរដ្ឋធានីហាណូយ!

(ហាណូយ)៖ នារសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

បញ្ជូនជនសង្ស័យ៦នាក់ ទៅតុលាការ ករណីកាប់ប្លន់ នៅរាជធានីភ្នំពេញចំនួន២៦លើក!

(ភ្នំពេញ)៖ កម្លាំងនគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែធ្នូឆ្នាំ២០២៣ បានបញ្ជូនខ្លួនជនសង្ស័យចំនួន៦នាក់ទៅតុលាការ ពាក់ព័ន្ធសកម្មភាពកាប់ប្លន់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ចំនួន២៦លើកមកហើយ។

បញ្ជូនខ្លួន ជនសង្ស័យ៣នាក់ទៅតុលាការ ករណីគ្រឿងញៀនជិត១គីឡូក្រាម!

(ភ្នំពេញ)៖ កម្លាំងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានចាប់ខ្លួនជនសង្ស័យចំនួន៣នាក់ រួមនិងវត្ថុតាងគ្រឿងញៀនជិត១គីឡូក្រាម កាលពីថ្ងៃទី៦ ខែធ្នូ កន្លងទៅ និងបានបញ្ជូនទៅតុលាការ។