Blog

មន្ទីរបញ្ចកោណ និយាយថា នាវាចម្បាំងអាមេរិក រងការវាយប្រហារនៅ សមុទ្រក្រហម!

មន្ទីរបញ្ចកោណ បាននិយាយថា នាវាចម្បាំងអាមេរិក និងនាវាពាណិជ្ជកម្មជាច្រើនគ្រឿង ។ បានរងការវាយប្រហារ នៅសមុទ្រក្រហម កាលពីថ្ងៃអាទិត្យ ទី៣ខែធ្នូ ដែលគេមើលឃើញថា ជាការវាយប្រហារ ចុងក្រោយបំផុតលើផ្លូវដឹកជញ្ជូនតាមសមុទ្រ ក្នុងតំបន់ពាក់ព័ន្ធសង្គ្រាមអ៊ីស្រាអែល-ហាម៉ាស។

ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនឡើងដល់ជាង ១៥.៥២៣នាក់ហើយ!

ក្រសួង​សុខាភិបាល​ក្នុង​តំបន់​ប៉ាឡេស្ទីន​ឡោមព័ទ្ធ បាន​ប្រកាស​កាលពី​ថ្ងៃអាទិត្យ​ថា ចំនួន​អ្នក​ស្លាប់​ដោយ​ការ​វាយ​ប្រហារ របស់​អ៊ីស្រាអែល​លើ​តំបន់​ហ្គាហ្សា បាន​កើន​ឡើង​ដល់ ១៥.៥២៣ នាក់​ចាប់​តាំង​ពី​ជម្លោះ​ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី០៧ ខែ​តុលា។

Update៖ ជាងហាច ត្រូវគេចាប់ចងនិងធ្វើទារុណកម្មយ៉ាងព្រៃផ្សៃ ទាំងកណ្ដាលយប់ នៅស្រុកជើងព្រៃ!

(កំពង់ចាម)៖ មហាជនបានសម្ដែង ការហួសចិត្ត និងតក់ស្លត់ជាខ្លាំង ចំពោះមនុស្ស១ក្រុម គ្នា២ទៅ៣នាក់!។ ដែលបានចាប់លោក អ៊ឹម ហាច”ហៅជាងហាចជាងហួយ”ចងដៃចងជើង រួចវាយតប់ធ្វើទារុណកម្មយ៉ាងព្រៃផ្សៃ នៅលើដងផ្លូវបែកភក់ ទាំងកណ្ដាលយប់។ ដោយចោទប្រកាន់ថា លោក អ៊ឹម ហាច«រំលោភលំនៅឋាន…

ដំណឹងថ្ងៃទី០៣នេះ ពុំមានអ្នកឆ្លង(អូមីក្រុង)ទេ ជាសះស្បើយក៏ពុំមានដែរនិងគ្មានអ្នកស្លាប់!

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី០៣.១២.២០២៣ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់លទ្ធផលនៅថ្ងៃទី០២.១២.២០២៣។ ដោយរកពុំឃើញអ្នកឆ្លងជំងឺកូវីដ១៩ប្រភេទ(អូមីក្រុង)ទេជាសះស្បើយក៏ពុំមានដែរ និងគ្មានអ្នកស្លាប់។

Update៖ ការប្រយុទ្ធគ្នានៅតំបន់ហ្គាហ្សា កាន់តែខ្លាំង បណ្តាលឱ្យមនុស្សស្លាប់កាន់តែច្រើន!

ប្រធានគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម បាននិយាយនៅថ្ងៃសៅរ៍នេះថា ការបន្តនៃការប្រយុទ្ធគ្នានៅតំបន់ហ្គាហ្សាកាន់តែខ្លាំងក្លា ។ ខណៈអ៊ីស្រាអែលធ្វើការវាយប្រហារតាមអាកាស និងកាំភ្លើងធំ ក៏ដូចជាការទម្លាក់គ្រាប់បែក មួយថ្ងៃបន្ទាប់ពីបទឈប់បាញ់ជាមួយក្រុមហាម៉ាស បានដួលរលំ។

រញ្ជួយដីចំនួន២លើក បានវាយប្រហារប្រទេសហ្វីលីពីន នៅកោះមីនដាណាវ!

ការរញ្ជួយដីចំនួន២ បានកើតឡើងនៅឆ្នេរសមុទ្រភាគខាងកើត នៃប្រទេសហ្វីលីពីន កាលពីថ្ងៃសៅរ៍ ។

បញ្ជូនខ្លួនយុវជន សិស្សសាលា៣នាក់ ទៅតុលាការ ករណីប្រើដាវនិងកាំបិតប៉័ងតោ កាប់ជនរងគ្រោះ!

(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌដង្កោ បានបង្ហាញមុខជាសាធារណៈ នូវជនសង្ស័យ៣នាក់ ហើយរៀបចំសំណុំរឿង នឹងបញ្ជូនទៅតុលាការ ករណីប្រើដាវ-កាំបិតប៉័ងតោ កាប់បណ្ដាលឱ្យជនរងគ្រោះរងរបួស។

ក្មេងប្រុសដែលជិៈកង់ រអិលកង់ធ្លាក់ចូលប្រឡាយទឹកស្អុយ បានរកសពឃើញហើយ!

(ភ្នំពេញ)៖ ក្មេងតូច២នាក់បងប្អូនជិៈកង់ដើរលេង ហើយបានរអិលដួលធ្លាក់ចូលក្នុងប្រឡាយទឹកស្អុយ បាត់ខ្លួនម្នាក់នោះ ពេលនេះត្រូវរកឃើញសពហើយ។

ឯកឧត្តម ស សុខា ផ្តល់ជូនអាហារូបករណ៍ ចំនួន១៥កន្លែង នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង!

(ភ្នំពេញ)៖ ក្នុងឆ្នាំសិក្សា២០២៣-២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី បានផ្តល់ជូនអាហារូបករណ៍ ចំនួន ១៥កន្លែង សិក្សានៅសាកលវិទ្យាល័យជាតិគ្រប់គ្រង។

ដំណឹងថ្ងៃទី០២នេះ ឆ្លង(អូមីក្រុង)ម្នាក់ ជាសះស្បើយ០២នាក់និងគ្មានអ្នកស្លាប់!

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី០២.១២.២០២៣ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់លទ្ធផលនៅថ្ងៃទី០១.១១.២០២៣។ ដោយរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ប្រភេទ(អូមីក្រុង)០១នាក់ជាសះស្បើយ០២នាក់ និងគ្មានអ្នកស្លាប់។