Blog

ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣!

(ភ្នំពេញ)៖ ក្រសួងធនធានទឹកនិងឧតុនិយមនៅថ្ងៃទី២១ ខែវិច្ចិកា ឆ្នាំ២០២៣នេះបានចេញសេចក្តីជូនដំណឹងពីស្ថានភាពអាកាសធាតុនៅកម្ពុជាឥទ្ធិពលសម្ពាធខ្ពស់ពីប្រទេសចិនដែលគ្របដណ្តប់លើប្រទេសកម្ពុជាចុះថមថយ ជាមួយនឹងខ្យល់មូសុងឦសានបក់ក្នុងល្បឿនពីមធ្យមទៅបង្គួរ។

សម្តេចធិបតី អញ្ជើញចុះជួបជាមួយបងប្អូនកម្មករនិយោជិតជាង១៨.០០០នាក់ នៅខណ្ឌកំបូល!

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកាឆ្នាំ២០២៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត នៅតាមបណ្តារោងចក្រ សហគ្រាសចំនួន១៣រោងចក្រ ដែលមានមូលដ្ឋានក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ។

សម្តេចធិបតី សម្រេចលុបឈ្មោះ លោក ទៀវ ម៉ារឌី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកណ្តាល ចេញពីក្របខ័ណ្ឌ!

(ភ្នំពេញៈ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា​ បាន​ចេញអនុក្រឹត្យលុបឈ្មោះលោកវរសេនីយ៏ឯក ទៀវ ម៉ារឌី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកណ្តាល ចេញពីក្របខណ្ឌនៃកងយោពលខេមរភូមិន្ទ។ នេះបេីយោងតាមអនុក្រឹត្យ ចុះថ្ងៃទី១៥​ ខែវិច្ឆិកា​ ឆ្នាំ២០២៣​ ។

សម្តេចធិបតី យើងត្រូវផ្សារភ្ជាប់ពីកសិកម្មតាមបែបគ្រួសារ ទៅជាកសិកម្មបែបឧស្សាហកម្ម មានស្តង់ដារខ្ពស់!

(ភ្នំពេញ)៖ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី

ក្រុមឧទ្ទាមហ៊ូធី អះអាងថា ខ្លួនបានប្លន់កប៉ាល់ដឹកទំនិញ របស់អ៊ីស្រាអែល១គ្រឿង! 

ក្រុមឧទ្ទាម ហ៊ូធី គាំទ្រដោយប្រទេសយេម៉ែន បាននិយាយថា ពួកគេបានប្លន់កប៉ាល់ដឹកទំនិញរបស់អ៊ីស្រាអែល១គ្រឿង នៅសមុទ្រក្រហម ហើយកប៉ាល់​នោះ ​ត្រូវនាំ​យក​ទៅ​កំពង់ផែ​ក្នុង​ប្រទេស​យេម៉ែន.!។

ទ័ពអ៊ីស្រាអែល ទម្លាក់គ្រាប់បែកលើសាលារៀន១កន្លែង ស្លាប់៨០នាក់ និងរបួសច្រើននាក់!

កងទ័ពអ៊ីស្រាអែល កាលពីថ្ងៃសៅរ៍បានទម្លាក់គ្រាប់បែក លើសាលារៀនមួយកន្លែងផ្សេងទៀត។ ដែលគ្រប់គ្រងដោយអង្គការសហប្រជាជាតិ (UN) នៅភាគខាងជើងតំបន់ហ្គាហ្សា ។ ដោយបានសម្លាប់ និងរងរបួសទៅដល់ជនសស៊ីវិលរាប់សិបនាក់ ដែលកំពុងរស់នៅទីនោះ ។

Update៖ ចំនួន​អ្នក​ស្លាប់ នៅតំបន់ហ្គាហ្សា បានកើនដល់១៣.០០០​នាក់​ហើយ ក្នុងនោះកុមារ៥.៥០០នាក់!

ការិយាល័យប្រព័ន្ធផ្សព្វផ្សាយ ក្នុងតំបន់ឡោមព័ទ្ធបាននិយាយកាលពីថ្ងៃអាទិត្យថា ចំនួនអ្នកស្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល លើតំបន់ហ្គាហ្សាស្ទ្រីប ចាប់តាំងពីថ្ងៃទី 7 ខែតុលា រហូតមកទល់និងពេលនេះ បានឡើងដល់ 13,000នាក់ ក្នុងនោះកុមារជាង 5,500 និងស្ត្រី3,500។

ដំណឹងថ្ងៃទី២០នេះ ពុំមានអ្នកឆ្លង(អូមីក្រុង)ទេ ជាសះស្បើយ០២នាក់និងគ្មានអ្នកស្លាប់!

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២០.១១.២០២៣ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់លទ្ធផលនៅថ្ងៃទី១៩.១១.២០២៣។ ដោយរកពុំឃើញអ្នកឆ្លងជំងឺកូវីដ១៩ប្រភេទ(អូមីក្រុង)ទេជាសះស្បើយ០២នាក់ និងគ្មានអ្នកស្លាប់។

រាជរដ្ឋាភិបាល​បន្តខិតខំពង្រីក ផ្នែកកសិកម្ម​ជាលក្ខណៈគ្រួសារឱ្យទៅជា​កសិឧស្សាហកម្ម!

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាល នឹងបន្តខិតខំពង្រីកពីកសិកម្មជាលក្ខណៈគ្រួសារ ឲ្យក្លាយទៅជាកសិកម្មទំនើប និង​កសិ-ឧស្សាហកម្ម​ នៅក្នុ​ងប្រទេស​ដើម្បី​លើក​កម្ពស់​ជីវិភាព របស់​កសិករ។

រដ្ឋាភិបាលជ្រើសរើសអ្នកស្ម័គ្រចិត្តកសិកម្ម នៅតាមឃុំ-សង្កាត់ចំនួន ២៥០នាក់!

(ភ្នំពេញ)៖ ថ្លែងក្នុងឱកាស អញ្ជើញជាអធិបតី ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ នូវកម្មវិធីគោល​នយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣។