Blog

ដំណឹងថ្ងៃទី២៦នេះ ពុំមានអ្នកឆ្លង(អូមីក្រុង)ទេ ជាសះស្បើយក៏ពុំមានដែរ និងគ្មានអ្នកស្លាប់!

(ភ្នំពេញ)៖ក្រសួងសុខាភិបាល នៅថ្ងៃទី២៦.០៤.២០២៤ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់លទ្ធផលនៅថ្ងៃទី២៥.០៤.២០២៤។ ដោយរកពុំឃើញអ្នកឆ្លងជំងឺកូវីដ១៩ប្រភេទ(អូមីក្រុង)ទេ ជាសះស្បើយក៏ពុំមានដែរនិងគ្មានអ្នកស្លាប់។

ព្រោះគំនំុំបុរសម្នាក់ ចូលទៅកាប់អ្នកជិតខាងដល់ក្នុងផ្ទះ ត្រូវកម្លាំងនគរបាលចាប់ខ្លួនបានភ្លាមៗ!

(កណ្ដាល)៖ ដោយសារគំនុំរវាងអ្នករស់នៅជិតខាងគ្នា បុរសម្នាក់ត្រូវបានបុរសម្នាក់ទៀត ។ ប្រដាប់ដោយកាំបិតផ្គាក់ ចូលទៅកាប់ដល់ក្នុងផ្ទះ បណ្ដាលឲ្យរងរបួសក្បាលធ្ងន់ធ្ងរ។

ប្រកាសចូលកាន់មុខតំណែង ប្រធានអង្គភាពនគរបាលទេសចរណ៍ ប្រចាំខេត្តសៀមរាប!

(សៀមរាប)៖ លោកវរសេនីយ៍ទោ ប៊ឹក បូភក្រ ត្រូវបានប្រកាសចូលកាន់តំណែង ជាប្រធានអង្គភាពនគរបាលទេសចរណ៍ប្រចាំខេត្តសៀមរាប។ បន្ទាប់ពីប្រធានអង្គភាពចាស់ គឺលោក ទី សុខឡែន ត្រូវបានដកចេញដោយសារការដឹកនាំមានភាពមិនប្រក្រតី។

ជំនន់ទឹកភ្លៀង នៅប្រទេសតង់ហ្សានី បណ្ដាលឱ្យស្លាប់១៥៥នាក់!

នាយករដ្ឋមន្ត្រីរបស់ប្រទេសតង់ហ្សានី បាននិយាយថា ទឹកជំនន់ និងការបាក់ដី នៅក្នុងប្រទេសតង់ហ្សានី ។ ដែលបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំងជាច្រើនសប្តាហ៍កន្លងមកនេះ បានសម្លាប់មនុស្ស១៥៥នាក់ និង ២៣៦ នាក់ផ្សេងទៀតបានរងរបួស។ -ខណៈភ្លៀងធ្លាក់ខ្លាំង នៅតែបន្តទូទាំងទ្វីបអាហ្រ្វិកខាងកើត។

អាមេរិក បញ្ជូន​រថយន្តយោធា​៤០គ្រឿង ទៅ​កាន់មូលដ្ឋាន​កងទ័ពរបស់ខ្លួន ក្នុង​ប្រទេស​ស៊ីរី!

យោធាអាមេរិក បានបញ្ជូនរថយន្តចំនួន 40គ្រឿង ទៅកាន់មូលដ្ឋានរបស់ខ្លួននៅក្នុងតំបន់ ដែលកាន់កាប់ដោយក្រុមភេរវករ PKK/YPG នៅភាគឦសាន នៃប្រទេសស៊ីរី។

Update៖ បេឡារុស្សជំរុញឱ្យអ៊ុយក្រែន ចរចាជាមួយរុស្ស៊ី ដើម្បីបញ្ចប់សង្គ្រាម! 

ប្រធានាធិបតីបេឡារុស្ស លោក Alexander Lukashenko បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ស្ថានភាពបច្ចុប្បន្ន នៅអ៊ុយក្រែន។ គឺជាការផ្តល់ឱកាស ដើម្បីបញ្ចប់សន្ធិសញ្ញាសង្គ្រាម វិលមករកសន្តិភាព ។ ក្នុងនោះបើទីក្រុង Kyiv មិនចូលរួមក្នុងការចរចានោះ វាអាចនឹងបាត់បង់ភាពជារដ្ឋរបស់ខ្លួន។

Update៖ ណាតូជំរុញឱ្យ មានការគាំទ្របន្ថែមទៀត ដល់អ៊ុយក្រែន ខណៈរុស្ស៊ីវាយរុលទៅមុខ!

អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg កាលពីថ្ងៃព្រហស្បតិ៍ បានអំពាវនាវឱ្យរដ្ឋជាសមាជិក ផ្តល់ “ការគាំទ្របន្ថែមទៀតសម្រាប់អ៊ុយក្រែន”នៅក្នុងសង្គ្រាមជាមួយរុស្ស៊ី។

Update៖ រយៈពេល២៤ម៉ោងចុងក្រោយនេះ នៅតំបន់ហ្គាហ្សា ស្លាប់៧៩នាក់ទៀត!

ក្រសួងសុខភាពរបស់ដែនដីបាននិយាយកាលពីថ្ងៃពុធថា៖យ៉ាងហោចណាស់ ជនជាតិប៉ាឡេស្ទីន 79នាក់ទៀតបានស្លាប់ និង 86នាក់ផ្សេងទៀតបានរងរបួសក្នុងរយៈពេល 24 ម៉ោងចុងក្រោយនេះ ។

សីតុណ្ហភាព នៅកម្ពុជាសម្រាប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ រឹតតែក្ដៅដដែល!

(ភ្នំពេញ)៖ ក្រសួងធនធានទឹកនិងឧតុនិយម បានជូនដំណឹងអំពីសីតុណ្ហភាព នៅកម្ពុជាសម្រាប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤។ ក្រសួងបញ្ជាក់ថា៖ សម្ពាធទាបគ្របដណ្ដប់មកលើឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា ភាគកណ្តាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។

Update៖ ម្ចាស់គណនី SantaKH ធ្វើការសុំទោសចំពោះលោក ម៉ៅ ធនិន អភិបាលខេត្តកំពត!

(កំពត)៖ នៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត។ បានអនុញ្ញាតឲ្យម្ចាស់គណនីFacebook«SantaKH» ចូលជួប ដើម្បីធ្វើការសុំទោសនូវ៖រាល់កំហុសឆ្គងរបស់ខ្លួន ដែលបានថតរូប ដោយគ្មានសីលធម៌ ជាមួយរូបសំណាកសេះសមុទ្រ ក្នុងក្រុងកំពត នាពេលថ្មីៗនេះ..!។