(កណ្ដាល)៖ បន្ទាប់ពីល្បីកក្រើកពេញបណ្ដាញសង្គម ពាក់ព័ន្ធការប្រើប្រាស់អំពើហិង្សា ពីសំណាក់ក្រុមអ្នកញៀនល្បែងបញ្ជល់មាន់ ជាច្រើននាក់..!។
មកលើអ្នកសារព័ត៌មាន បណ្ដាលឱ្យរងរបួស និងខូចខាតរថយន្ត.ទូរស័ព្ទ.អាយឌី.ផ្អើលទីតាំងសង្វៀនបញ្ជល់មាន់ និងផ្អើលអស់អ្នកស្រុកនោះមក….!។
នៅថ្ងៃទី០៦.០៥.២០២៤ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានបញ្ជាក់ថា”ពេលនេះកម្លាំងជំនាញ កំពុងធ្វើការស្រាវជ្រាវ ស៊ើបអង្កេត ចំពោះបុគ្គល ដែលប្រព្រឹត្តដើម្បីយកមកចាត់ការតាមនីតិវិធី”។
សូមជម្រាបថា អំពើហិង្សាដ៏កក្រើកនេះ បានកើតឡើងត្រង់ចំណុច”សង្វៀនបញ្ជល់មាន់និងអាប៉ោង”ខ្នាតធំ១កន្លែង ក្នុងចម្ការស្វាយ នៅភូមិផ្លូវត្រី ឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល កាលពីរសៀលថ្ងៃទី០៥.០៥.២០២៤។
-ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានលើកឡើងយ៉ាងដូច្នេះថា«សូមឆ្លើយតបជូនសាធារណជនទៅនឹងគេហទំព័រសារព័ត៌មាន កម្ពុជាឈ្នះ ដែលបានចុះផ្សាយកាលពីល្ងាចថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៤ ពីសកម្មភាពរបស់ក្រុមអ្នកជល់មាន់ប្រើហិង្សាជាមួយក្រុមអ្នកសារព័ត៌មាន ស្ថិតនៅចំណុចចម្ការស្វាយ ភូមិផ្លូវត្រី ឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល។
ក្រោយពីទទួលបានព័ត៌មានខាងលើពាក់ព័ន្ធករណី ប្រើប្រាស់ហិង្សាទៅលើគ្នារវាងក្រុមអ្នកលួចលេងជល់មាន់ និងអ្នកសារព័ត៌មាន រួចមក។
ករណីនេះកម្លាំងជំនាញខេត្ត កំពុងសហការជាមួយមន្ទីរព័ត៌មានខេត្ត និងកម្លាំងជំនាញស្រុកធ្វើការស្រាវជ្រាវស៊ើបអង្កេតចំពោះបុគ្គលដែលប្រព្រឹត្តយកមកចាត់ការតាមនីតិវិធី។ ចំពោះលទ្ធផលចុងក្រោយនិងបញ្ជាក់ជូនជាក្រោយ»។
-ជុំវិញរឿងនេះ ជនរងគ្រោះជាអ្នកសារព័ត៌មាន បានលើកឡើងថាៈ នៅមុនកើតហេតុ ពួកខ្លួនបានទទួលដំណឹងថា មានការបើកសង្វៀនបញ្ជល់មាន់និងអាប៉ោងខ្នាតធំ ត្រង់ចំណុចខាងលើ ជាយូរមកហើយ..!។
ក្នុងនោះ ពួកគាត់ ក៏បានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន ប៉ុន្តែ សមត្ថកិច្ច មិនសហការចុះបង្ក្រាបនោះឡើយ!។
ជាហេតុនាំឱ្យពួកខ្លួន ជាអ្នកសារព័ត៌មាន ជាង១០នាក់ នាំគ្នា ចុះយកព័ត៌មាន នៅទីតាំងបើកល្បែងដោយផ្ទាល់!។
លុះពួកខ្លួន កំពុងថតផ្ដិតយករូបភាព និងឡាយផ្ទាល់ នៅកន្លែង«សង្វៀនបញ្ជល់មាន់និងអាប៉ោង»ជាក់ស្ដែងបង្កការភ្ញាក់ផ្អើល…!។
ស្រាប់តែក្រុមអ្នកញៀនល្បែង ខឹងសម្បារ មកលើពួកគាត់ជាខ្លាំង..!។
ដោយស្រែកគំហកឮៗ រួចនាំគ្នា កាន់ដំបងក្នុងដៃ និងខ្លះទៀតទាញកៅអី វាយមកលើក្រុមអ្នកសារព័ត៌មាន បណ្ដាលឱ្យរងរបួស និងរត់ចែកជើងគ្នា។
មិនត្រឹមតែប៉ុណ្ណោះទេ ក្រុមអ្នកញៀនល្បែង ក៏បានដេញវាយនិងគប់រថយន្ត របស់អ្នកសារព័ត៌មានថែមទៀត!។
ធ្វើឱ្យរងរបួសអ្នកសារព័ត៌មាន.ខូចរថយន្ត.ខូចទូរស័ព្ទ.ខូចអាយឌី.ផ្អើលអស់អ្នកភូមិ ដែលនៅក្បែរ..!។
-សេចក្ដីរាយការណ៍បានឱ្យដឹងថា(សង្វៀនបញ្ជល់មាន់)ខ្នាតធំ ត្រង់ចំណុចខាងលើ។
គឺបានបើកដំណើរការ លេងល្បែងជាយូរមកហើយ ពុំមែនទើបនឹងបើកលេងល្បែង ១ថ្ងៃឬ២ថ្ងៃនេះទេ!។
ចុះហេតុអ្វី បានជាសមត្ថកិច្ចមិនបង្ក្រាប ដោយទុករហូតផ្ទុះរឿងបែបនេះ…?៕