(សៀមរាប)៖ សាលាដំបូងខេត្តសៀមរាប បានសម្រេចឃុំខ្លួនជនត្រូវចោទចំនួន៣នាក់បន្ថែមទៀត។
ពាក់ព័ន្ធនិងករណីរំលោភបូកលើក្មេងស្រីម្នាក់អាយុ១៥ឆ្នាំ ដែលធ្វើឲ្យមានការភ្ញាក់ផ្អើលខ្លាំង នៅលើបណ្តាញសង្គម។
សេចក្តីប្រកាសព័ត៌មាន របស់សាលាដំបូងខេត្តសៀមរាប នៅថ្ងៃទី៨ ខែឧសភាឆ្នាំ២០២៤ ។
បានបញ្ជាក់ថា កាលពីម្សិលមិញ កម្លាំងសមត្ថកិច្ចបាននាំខ្លួនជនត្រូវចោទចំនួន៣នាក់ ។
មកបង្ហាញនៅចំពោះចៅក្រមករណីរំលោភបូក ហើយក្រោយការសួរនាំ និងពិនិត្យលើភស្តុតាង និងអង្គហេតុ ចៅក្រម បានសម្រេចឃុំខ្លួនជនទាំង៣នាក់ ដាក់ពន្ធនាគារតែម្តង..!។
បើគិតមកដល់ពេលនេះ មានជនត្រូវចោទចំនួន៨នាក់ហើយ ត្រូវបានចាប់ និងឃុំខ្លួនដាក់ពន្ធនាគារ ករណីរំលោភបូកចំនួន២០នាក់។
សូមបញ្ជាក់ថា ក្មេងស្រីរងគ្រោះដោយការរំលោភបូក ត្រូវបានអង្គការ AFESIP Cambodia នៅភ្នំពេញ របស់លោកស្រី ម៉ម សុម៉ាលី ប្រធានអង្គការ យកទៅស្នាក់នៅ និងរៀនសូត្រ។
ក្មេងស្រីរូបនេះ ត្រូវជនសង្ស័យទាំង២០នាក់ បានប្រព្រឹត្តអំពើរំលោភសេពសន្ធវៈនៅ៣ទីតាំងផ្សេងគ្នា និង៣ថ្ងៃជាប់ៗគ្នា ពោលចាប់ពីថ្ងៃទី១៥.១៦និងទី១៧ ខែមេសា កន្លងទៅ។
ទន្ទឹមនិងនោះឪពុករបស់ក្មេងស្រីរងគ្រោះ ក៏ត្រូវបានដោះលែងវិញផងដែរ។
បន្ទាប់ពីរូបគាត់ ប្រើអំពើហិង្សា លើជនត្រូវចោទ ព្រោះខឹងរំលោភបូកលើកូនស្រីគាត់៕