យ៉ាងហោចណាស់មនុស្ស 50នាក់បានស្លាប់ បន្ទាប់ពីទឹកជំនន់វាយប្រហារផ្នែកជាច្រើន នៅប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃសុក្រ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ទឹកជំនន់បានវាយប្រហារខេត្តយ៉ាងហោចណាស់ចំនួនពីរ នៅភាគខាងជើង និងភាគឦសាននៃប្រទេស ដែលបណ្តាលឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរ..!។
លោក Hedayatullah Hamdard ប្រធាននាយកដ្ឋានគ្រោះមហន្តរាយធម្មជាតិនៅភាគខាងជើងខេត្ត Baghlan បានប្រាប់ Tolo News ដែលមានមូលដ្ឋាននៅទីក្រុងកាប៊ុលថា “ទឹកជំនន់នៅក្នុងស្រុក Burka, Nahreen និង Central Baghlan បានឆក់យកជីវិតមនុស្ស 50 នាក់មកទល់ពេលនេះ” ។
លោក Mohammad Akram Akbari ប្រធាននាយកដ្ឋានគ្រោះមហន្តរាយធម្មជាតិនៅខេត្ត Badakhshan ភាគឦសានបាននិយាយថា ទឹកជំនន់បានវាយប្រហារស្រុក Tashkan, Yawan និង Tagab ដែល “បានបង្កការខូចខាតផ្នែកហិរញ្ញវត្ថុយ៉ាងសំខាន់ដល់ប្រជាជនក្នុងខេត្ត”។
លោក Akbari បានបន្ថែមថា “ផ្លូវទំនាក់ទំនងពីស្រុក Tashkan ទៅកាន់កណ្តាលនៃ Badakhshan ក៏ត្រូវបានបិទផងដែរដោយសារតែទឹកជំនន់”៕