សហរដ្ឋអាមេរិក កាលពីថ្ងៃសុក្របានប្រកាស ផ្ដល់កញ្ចប់ជំនួយយោធាថ្មីចំនួន៤០០លានដុល្លារទៀត សម្រាប់អ៊ុយក្រែន.!។
កញ្ចប់ថ្មីនេះ រួមមានគ្រាប់បែកសម្រាប់ប្រព័ន្ធមីស៊ីល Patriot ប្រព័ន្ធ High Mobility Artillery Rocket (HIMAR) និងគ្រាប់រំសេវ កាំជ្រួចប្រឆាំងអាកាស Stinger កាំភ្លើងធំ 155mm កាំជ្រួច TOW និង Javelin និងប្រព័ន្ធការពារពាសដែក AT-4, Bradley Fighting Vehicles និង យានជំនិះ ការពារការវាយឆ្មក់ដែលធន់នឹងមីន (MRAPs)ក្នុងចំណោមឧបករណ៍ផ្សេងទៀត។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ដូចដែលប្រធានាធិបតី Biden បានបញ្ជាក់យ៉ាងច្បាស់ សហរដ្ឋអាមេរិក និងសម្ព័ន្ធអន្តរជាតិ ដែលយើងប្រមូលផ្តុំគ្នា នឹងបន្តឈរជាមួយអ៊ុយក្រែន ក្នុងការការពារសេរីភាពរបស់ខ្លួន” ។
ការផ្លាស់ប្តូរនេះ បានធ្វើឡើងបន្ទាប់ពីសភាអាមេរិក បានអនុម័តលើវិក័យប័ត្រជំនួយ60.8 ពាន់លានដុល្លារ ដែលជាប់គាំងយូរសម្រាប់អ៊ុយក្រែន កាលពីខែមុន៕