(កណ្ដាល)៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅព្រឹកទី១២.០៥.២០២៤។
បានបញ្ជាក់បន្ថែមស្តីពី កិច្ចប្រតិបត្ដិការស្រាវជ្រាវស៊ើបអង្កេតករណី៖ បើកលេងល្បែ..ងស៊ីសងខុសច្បា.ប់ (បញ្ជ.ល់មាន់) ប្រើហិ.ង្សាដោយចេតនា និងធ្វើឲ្យខូចខាតដោយចេតនា រវាងអ្នកសារព័ត៌មាន និងអ្នកបញ្ជល់មាន់ ដែលកើតហេតុ៖ ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោងង១២:១០នាទី។
-ចំណុច៖ ចំការស្វាយ ភូមិផ្លូវត្រី ឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល។
ចំពោះករណីខាងលើនេះកាលថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤ កម្លាំងនគរបាលជំនាញបានអនុវត្តច្បាប់ទៅលើអ្នកបើកល្បែងស៊ីសងខុសច្បាប់។
មកដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ កម្លាំងនគរបាលជំនាញយើងបានស្រាវជ្រាវអនុវត្តច្បាប់ទៅលើជនសង្ស័យ ដែលជាអតីតអ្នកសារព័ត៌មាន និងអ្នកសារព័ត៌មាន ដែលបានប្រើប្រាស់អំពើហិង្សា ទៅលើជនរងគ្រោះចំនួន០២នាក់។
ជនសង្ស័យចំនួន០៦នាក់ (ឃាត់ខ្លួន០២នាក់) រួមមាន៖
១.ឈ្មោះ ជាវ គីមលាង អតីតគេហទំព័រ គ្រុឌ០១ (ឃាត់ខ្លួន)
២.ឈ្មោះ ទុយ រិទ្ធី អតីតគេហទំព័រ ខេភីញូ (ឃាត់ខ្លួន)
៣.ឈ្មោះម៉ុល ដែន គេហទំព័រ វិទ្យុ FM 102 (គេចខ្លួន)
៤.ឈ្មោះ សាយ ចាន់ណា រហ័ស នាម ១០៣ (គេចខ្លួន)
៥.ឈ្មោះ ឃឹម យ៉ុន គេហទំព័រ ស្លាបប៉ាការ (គេចខ្លួន)
៦.ឈ្មោះ មួង ដារ៉ូ គេហទំព័រ បារមីភ្នំជីសូរ (គេចខ្លួន)
នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ កម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យចំនួន០២នាក់ ទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់។
-ប្រតិបត្តិការស្រាវជ្រាវនេះ ត្រូវគេមើលឃើញថា៖ សមត្ថកិច្ចបានចាត់វិធានការលើ”អ្នកបើកល្បែង រួមនិងអ្នកសារព័ត៌មាន”។
-ប៉ុន្តែគេពុំទាន់ឃើញសមត្ថកិច្ចខេត្តកណ្ដាល ចាត់វិធានការលើ”សមត្ថកិច្ចមូលដ្ឋាននោះឡើយ”។
-ថាតើសមត្ថកិច្ចមូលដ្ឋាន ដឹងគេបើកល្បែងដែរ ឬមួយដឹងហើយធ្វើមិនដឹង..?។
-ខណៈសកម្មភាព នៃការបើកលេងល្បែងនោះ គឺទ្រង់ទ្រាយធំ.មានមនុស្សទៅលេងល្បែងទាំងហ្វូង.ដោយមានប៉ាតង់.សង្វៀន.មានស៊ុំព័ទ្ធជុំវិញ.មានកៅអីអង្គុយ.មានអ្នកលក់ដូរនៅទីនោះទៀតផង!។
-ពុំមែនជាការលេងស៊ីគូថៃ ក្រោមផ្ទះម្នាក់២នាក់ ដើម្បីកម្សាន្តជាលក្ខណៈគ្រួសារអ្វីឡើយ!
-ចុះហេតុអី បានជាសមត្ថកិច្ចមូលដ្ឋានមិនដឹង…?៕